របៀបយកទឹកសំពះយ៉ាំង

 


របៀបយកទឹកវូទុ

ក្នុងការយកទឹកចូលទៅជាដំបូងគឺខ្លួនប្រាណជ្រះស្អាតពីហាទើសធំនឹងសំលៀកបំពាក់ត្រូវតែមានភាពជ្រះស្អាតពីណាជីស។ចំណែកទឹកវិញគឺជាទឹកដែលស្អាត។បើយើងអង្គុយត្រូវអង្គុយកន្លែងដែលខ្ពស់ជាងដីឬមួយយើងឈរក៏បានដែរ,បន្ទាប់មកយើងចាប់ផ្តើមដោយ÷

១-នៀតក្នុងចិត្ត

نَوَيْتُ الْوُضُوْءُ ِللهِ تَعَالَى"ឬមួយ"نَوَيْتُ رَفَعُ الْحَدَثُ الْأَصْغَرُ ِللهِ تَعَالَى"

២-សូត្រ"بِسْمِ اللهِ"

៣-លាងដៃទាំងពីរដល់កដៃ(៣ដង)។

៤_ស៊ីវ៉ាគ"ដុសសម្អាតធ្មេញ"នៅពេលខ្ពុរមាត់។

៥-ខ្ពុរមាត់,បញ្ចូលទឹកក្នុងច្រមុះ,និងបញ្ចេញមកវិញ(៣ដង)។

៦-លុបលាងមុខ(៣ដង)និងឈ្លីពុកចង្ការ(បើមាន)។

៧-លាងដៃខាងស្តាំចាប់ពីចុងម្រាមរហូតដល់កែងដៃ(៣ដង)បន្ទាប់មកលាងដៃខាងឆ្វេងពីចុងម្រាមរហូតដល់កែងដៃ(៣ដង)។

៨-ជូតសក់,ដោយផ្សើមដៃនឹងទឹកបន្ទាប់មកជូតសក់ពីខាងមុខដល់ខាងក្រោយនិងត្រលប់មកកន្លែងដើមវិញ(ម្តង)។

៩-ជូតកណ្តាលស្លឹកត្រចៀកទាំងពីរដោយម្រាមដៃចង្អុរហើយផ្នែកត្រចៀកខាងក្រៅដោយមេដៃទាំងពីរ(ម្តង)។

១០-លាងជើងខាងស្តាំរហូតដល់ភ្នែកគោលទាំងពីរ(៣ដង)បន្ទាប់មកលាងជើងខាងឆ្វេងដូចគ្នាដែរ(៣ដង)។

១១-សូត្រទូអាក្រោយពីយកទឹកវូទុរួច

"أشْهَدُ أنْ لا إله إِلاَّ اللَّهُ وَحْدَهُ لا شَرِيك لَهُ ، وأشْهَدُ أنَّ مُحَمَّداً عَبْدُهُ وَرَسُولُهُ ، اللَّهُمَّ اجْعَلْنِي مِنَ التَوَّابِينَ ، واجْعَلْني مِنَ المُتَطَهِّرِينَ ، سُبْحانَكَ اللَّهُمَّ وبِحَمْدِكَ ، أشْهَدُ أنْ لا إلهَ إِلاَّ أنْتَ ، أسْتَغْفِرُكَ وأتُوبُ إِلَيْكَ"

១២-ត្រូវយកទឹកវូទុតាមលំដាប់លំដោយ(លេខរៀង)

១៣-ត្រូវធ្វើដោយបន្តបន្ទាប់(រួចមួយបន្តមួយទៀត)។




អានផងដែរ👇

👉ការយកទឹកសំពះយ៉ាំង

👉ឧត្តមភាពនៃការយកទឹកសំពះយ៉ាំង

👉ប្រការស្ហារ៉ាត់ពេលយកទឹកសំពះយ៉ាំង

👉ប្រការរ៉ូកុនពេលយកទឹកសំពះយ៉ាំង

👉ប្រការស៊ូណាត់ពេលយកទឹកសំពះយ៉ាំង

👉ប្រការម៉ាក្រូសពេលយកទឹកសំពះយ៉ាំង

👉ប្រការនាំអោយខូចទឹកសំពះយ៉ាំង




Previous Post Next Post

نموذج الاتصال