ឧត្តមភាពនៃទឹកវូទុ
ជាមូលហេតុដែលធ្វើអោយអល់ឡោះស្រលាញ់
قال الله تعلى: ( إِنَّ ٱللَّهَ يُحِبُّ ٱلتَّوَّٰبِينَ وَيُحِبُّ ٱلۡمُتَطَهِّرِينَ ) [البقرة: 222].
ពិតប្រាកដណាស់អល់ឡោះស្រឡាញ់បណ្ដាអ្នកដែលសារភាពទោសកំហុស និងស្រឡាញ់បណ្ដាអ្នកដែលជ្រះស្អាត។
ជាសញ្ញាសំគាល់ជាអ៊ូម៉ាត់ណាពីមូហាំម៉ាត់នៅថ្ងៃបរលោក
وعَنْ أَبي هُريْرَةَ رَضِيَ اللَّهُ عَنْهُ، قال : سمِعْت رَسُولَ اللَّهِ صَلّى اللهُ عَلَيْهِ وسَلَّم يقُول : « إِنَّ أُمَّتي يُدْعَوْنَ يَوْمَ القِيامَةِ غُرّاً محَجَّلِينَ مِنْ آثَارِ الوضوءِ فَمنِ اسْتَطَاعَ مِنْكُمْ أَنْ يُطِيل غُرَّتَه ، فَليفعلْ » متفقٌ عليه .
មានន័យថា:អំពីអាពូហ៊ូរ៉យរ៉ោះ-រ៉ទីយ៉ល់ឡហ៊ូអាន់ហ៊ូ-ថា:ខ្ញុំបានលឺរ៉ស៊ូលុលឡោះﷺមានប្រសាសន៍ថា:"ពិតណាស់ពលរដ្ឋរបស់ខ្ញុំនៅថ្ងៃបរលោកនឹងត្រូវគេហៅមកដោយមានពន្លឺនៅនឹងមុខនិងដៃជើងរបស់ពួកគាត់ដោយសារឥទ្ធិពលនៃវូហ្ទុ។ហេតុនេះបុគ្គលណានៃពួកអ្នកមានលទ្ធភាពធ្វើអោយពន្លឺរបស់គាត់កាន់តែវែងនោះចូរអោយគាត់ធ្វើ"(រាយការណ៍ដោយអាល់ពូខរីនិងមូស្លីម)។
ជាមូលហេតុនៃការលុបលាងទោសា
وعن عثمانَ بن عفانَ رَضِيَ اللَّهُ عَنْهُ، قال : قال رسولُ اللَّهِ صَلّى اللهُ عَلَيْهِ وسَلَّم : « منْ تَوَضَّأَ فَأَحْـسَنَ الوضـوءَ ، خَرَجَت خَطَايَاهُ مِنْ جسَدِهِ حتَّى تَخْرُجَ مِنْ تحتِ أَظفارِهِ » رواه مسلم.
មានន័យថា:អំពីអូស្មានពិនអាហ្វាន-រ៉ទីយ៉ល់ឡហ៊ូអាន់ហ៊ូ-ថា:រ៉ស៊ូលុលឡោះﷺមានប្រសាសន៍ថា:"បុគ្គលណាយកវូហ្ទុដោយល្អត្រឹមត្រូវនោះបាបកម្មរបស់គាត់នឹងចេញពីខ្លួប្រាណរបស់គាត់សូម្បីតែនៅក្រោមក្រចក"(រាយការណ៍ដោយមូស្លីម)។
មូលហេតុនៃការលើកកម្ពស់ឋានៈ
عن أبي هريرةَ رَضِيَ اللَّهُ عَنْهُ، أَنَّ رسول اللَّهِ صَلّى اللهُ عَلَيْهِ وسَلَّم قالَ : « أَلا أَدُلُّكُمْ عَلى مَا يمْحُو اللَّهُ بِهِ الخَطَايَا ، وَيَرْفَعُ بِهِ الدَّرَجَاتِ ؟ قَالُوا : بَلى يا رسولَ اللَّهِ . قَالَ: « إِسْباغُ الْوُضُوءِ عَلى المَكَارِهِ ، وَكَثْرَةُ الخُطَا إِلى المَسَاجِدِ ، وَانْتِظَارُ الصَّلاةِ بعْد الصَّلاةِ ، فَذلِكُمُ الرِّباطُ ، فَذلكُمُ الرِّباطُ » رواه مسلم .
មានន័យថា:អំពីអាពូហ៊ូរ៉យរ៉ោះ-រ៉ទីយ៉ល់ឡហ៊ូអាន់ហ៊ូ-ថា:រ៉ស៊ូលុលឡោះﷺមានប្រសាសន៍ថា:"តើពួកអ្នកចង់អោយខ្ញុំបង្ហាញប្រាប់ពួកអ្នកនូវអ្វីមួយ ដែលអល់ឡោះនឹងបោស សំអាតចោលនូវបាបកម្ម និងតម្លើងឋានៈឬទេ?"ពួកគេបានឆ្លើយថាៈបាទចង់រ៉ស៊ូលុលឡោះ។លោកបានមានប្រសាសន៍ថា:"ចូរពួកអ្នកយកវូហ្ទុអោយបានល្អត្រឹមត្រូវទោះជាមានការលំបាកក៏ដោយការដើរអោយបានច្រើនដើម្បីទៅសឡាតនិងការរង់ចាំសឡាតបន្ទាប់ពីបានសឡាតរួច។នោះគឺជាការតស៊ូ(ការពារសមរភូមិ)ក្នុងផ្លូវអល់ឡោះៗ"(រាយការណ៍ដោយមូស្លីម)។
អានផងដែរ👇
👉ប្រការស្ហារ៉ាត់ពេលយកទឹកសំពះយ៉ាំង
👉ប្រការរ៉ូកុនពេលយកទឹកសំពះយ៉ាំង
👉ប្រការស៊ូណាត់ពេលយកទឹកសំពះយ៉ាំង
👉ប្រការម៉ាក្រូសពេលយកទឹកសំពះយ៉ាំង
