ការយកទឹកវូទុ"ទឹកសំពះយ៉ាំង"
អាល់វូទុ" នៅក្នុងភាសា-មានន័យថា: ភាពល្អនិងភាពស្អាតស្អំ
"អាល់វូទុ"នៅក្នុងច្បាប់ស្ហារីអាត់-មានន័យថា:ការប្រើប្រាស់ទឹក(ជូត/លាង)ទៅលើសរីរាង្គ(អវៈយវៈ)ជាក់លាក់/ដោយឡែកមួយជាមួយនឹងការនៀត។
ការយកទឹកវូទមានពីរប្រភេទគឺ:ទឹកវូទុវ៉ាជីបនិងទឹកវូទុស៊ូណាត់
១_"អាល់វូទុ-វ៉ាជីប"មានបី:,សឡាត,តវ៉ាហ្វកាត់ព្ហះ,កាន់គម្ពីរគួរអាន។
វ៉ាជីបទីមួយ_សឡាត
قال الله جل وعلا: ( يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓاْ إِذَا قُمۡتُمۡ إِلَى ٱلصَّلَوٰةِ فَٱغۡسِلُواْ وُجُوهَكُمۡ وَأَيۡدِيَكُمۡ إِلَى ٱلۡمَرَافِقِ وَٱمۡسَحُواْ بِرُءُوسِكُمۡ وَأَرۡجُلَكُمۡ إِلَى ٱلۡكَعۡبَيۡنِۚ) [المائدة: 6].
ឱបណ្ដាអ្នកដែលមានជំនឿ!នៅពេលដែលពួកអ្នកមានបំណងសឡាត,ចូរពួកអ្នកលាងមុខនិងដៃរហូតដល់កែងដៃព្រមទាំងជូតក្បាលរបស់ពួកអ្នក និងលាងជើងរបស់ពួកអ្នករហូតដល់ ភ្នែកគោល។
វ៉ាជីបទីពីរ_តវ៉ាហ្វកាត់ព្ហះ
عن عائشة رضي الله تعالى عنها : قال رسول الله صلى الله عليه وسلم " للمرأة الحائض: «لا تطُوفِي حتى تَطْهُري» (رواه البخاري).
វ៉ាជីបទីបី_កាន់គម្ពីរគួរអាន
لقوله تعالى: ﴿لَا يَمَسُّهُ إِلَّا الْمُطَهَّرُونَ﴾ [سورة الواقعة(79)]
"គ្មានអ្នកណាម្នាក់ប៉ះពាល់វាបានឡើយលើកលែងតែបណ្ដាអ្នកដែលជ្រះស្អាតប៉ុណ្ណោះ"។
២_"អាល់វូទុ-ស៊ូណាត់"
عَنْ ثَوْبَانَ رَضِيَ اللَّهُ عَنْهُ، قَالَ قَالَ رَسُولُ اللَّهِ ـ صلى الله عليه وسلم ـ " اسْتَقِيمُوا وَلَنْ تُحْصُوا وَاعْلَمُوا أَنَّ خَيْرَ أَعْمَالِكُمُ الصَّلاَةُ وَلاَ يُحَافِظُ عَلَى الْوُضُوءِ إِلاَّ مُؤْمِنٌ." (صحيح ابن ماجه 226)،
មានន័យថា:អំពីអាអុីស្ហះ-រ៉ទីយ៉ល់ឡហ៊ូអាន់ហ៊ើ-បាននយាយថា:រ៉ស៊ូលុលឡ-សល់លុលឡហ៊ូអាឡៃហ៊ីវ៉ាសាល់ឡ-បាមានប្រសាសន៍ថា:មានតែអ្នកជឿប៉ុណ្ណោះដែលរក្សាការបូជា»។
ហើយការយកទឹកវូទុគឺដើម្បីហ្ស៊ីកៀរ៍និងទូអាចំពោះអល់ឡោះ,នៅពេលសូត្រអាល់គួរអាន,នៅមុនពេលចូលគេង,មុនពេលងូតទឹកជូនុ,និងបន្ទាប់ពីមានហាទើស។
អានផងដែរ👇
👉ប្រការស្ហារ៉ាត់ពេលយកទឹកសំពះយ៉ាំង
👉ប្រការរ៉ូកុនពេលយកទឹកសំពះយ៉ាំង
👉ប្រការស៊ូណាត់ពេលយកទឹកសំពះយ៉ាំង
👉ប្រការម៉ាក្រូសពេលយកទឹកសំពះយ៉ាំង
