២_ការងូតទឹកអោយម៉ាយ៉ិត
១_ការងូតទឹកនិងសឡាតអោយម៉ាយ៉ិយ-ហ៊ូកុមវាហ្វារទូគីហ្វាយ៉ះ-(បើមានមួយចំនួននៃអ្នកមូស្លីមបានធ្វើបានអ្នកផ្សេងទៀតនឹងបានរួចផិតបាបកម្ម។
២-អ្នកទីមួយដែលត្រូវងូតទឹកអោយម៉ាយ៉ិត(ប្រុស)គឺអ្នកដែលគេបានផ្តែផ្តាំមុនពេលគេស្លាប។
៣_បន្ទាប់មកគឺឪពុករបស់គេដោយសារគាត់ដឹងច្បាស់អំពីកូនគាត់ហើយបន្ទាប់មកទៀតគឺអ្នកជិតស្និតនឹងគេ។
៤_ម៉ាយ៉ិត(ស្រ្តី)ត្រូវងូតទឹកដោយអ្នកដែលគេបានផ្តែផ្តាំមុនពេលគេស្លាប់។បន្ទាប់មកម្តាយរបស់គេបន្ទាប់មកទៀតកូនស្រីរបស់គេហើយបន្ទាប់ទៀតអ្នកដែលជិតស្និតនឹងគេ។
៥_ចំពោះស្វាម៉ី(ប្តី)គឺជាអ្នកដែលត្រូវងូតទឹកអោយប្រពន្ធ(ភរិយា)
لعائشة – رضي الله عنها - : (( ما ضرك لو متِ قبلي فغسلتك ........)
៦_ចំពោះភរិយាគឺស្វាម៉ីជាអ្នកងូតទឹកអោយ(អាពូប៉ាកើតបានផ្តែផ្តាំអោយភរិយាគាត់ងូតទឹកម៉ាយ៉ិតអោយគាត់។
៧_សម្រាប់បុរសនិងស្រ្តីអាចងូតទឹកអោយម៉ាយ៉ិតដែលមានអាយុតិចជាង៧ឆ្នាំ (ប្រុសឬស្រី) ព្រោះពួកគេមិនទាន់ស្ថិតក្នុងហ៊ូកុមអៅរ៉ាត់ទេ។
៨_នៅពេលអ្នកស្លាប់ជាប្រុសពាក់កណ្តាស្រីឬស្រីពាក់កណ្តាលប្រុស មិនត្រូវងូតទឹកអោយម៉ាយ៉ិតទេប៉ុន្តែត្រូវតាយ៉ាមុំ(គឺយកដៃទាំងពីរសង្កត់លើដីបន្ទាប់មកយកដៃទាំងពីរនោះជូតលើមុខរបស់គេរួចហើយកាហ្វាន់(រុំសព)។
៩_ហារ៉ាំចំពោះអ្នកមូស្លីមងូតទឹកឬកប់ម៉ាយ៉ិតអ្នកកាហ្វៀរ៍។
لقوله تعالى : { وَلَا تُصَلِّ عَلَى أَحَدٍ مِنْهُمْ مَاتَ أَبَدًا }سورة التوبة ( 84 )
មានន័យថា÷ហើយអ្នកមិនត្រូវសឡាតឱ្យអ្នកណាម្នាក់ក្នុងចំណោមពួក គេ(ពួកពុតត្បុត)ដែលបានស្លាប់ជាដាច់ខាត។
១០_ស៊ូណាត់នៅពេលងូតទឹកអោយម៉ាយ៉ិតត្រូវបិតបាំងអៅរ៉ាត់របស់ម៉ាយ៉ិតបន្ទាប់មកដោះសំលៀកបំពាក់ចេញ(ត្រូវកំបាំងពីភ្នែកមនុស្ស)បន្ទាប់មកលើកក្បាលគេអោយខ្ពស់បន្តិច(ជិជិតស្មើការអង្គុយ)សង្កត់ពោះថ្នមៗ ដើម្បីអោយរបស់កខ្វក់ក្នុងពោះចេញមកក្រៅនិងស្រោចលាងទឹកអោយបានច្រើន(របស់ដែលចេញមក)។
១១_អ្នកងូតទឹកអោយម៉ាយ៉ិតត្រូវរុំក្រណាត់រឺពាក់ស្រោមដៃដើម្បីសម្អាតម៉ាយ៉ិត(លាងប្រដាប់ភេទ)ដោយមិនអោយឃើញអៅរ៉ាត់ឬប៉ះវា។បន្ទាប់មកសូត្រ(ពីសមីលឡា)និងយកទឹកវូទុអោយម៉ាយ៉ិតដូចជាទឹកវូទុសឡាតដែរ។
وعن أُم عَطِيةَ رضي اللَّه عنها أَن النبيَّ صَلّى اللهُ عَلَيْهِ وسَلَّم قالَ لَهُنَّ في غَسْلِ ابْنَتِهِ زَيْنَبَ رضي اللَّه عنها : « ابْدَأْنَ بِميامِنهَا وَمَواضِعِ الوُضُوءِ مِنْها » متفقٌ عليه
មានន័យថា÷អំពីអុំមូអាតីយ៉ះ-រ៉ទីយ៉ល់ឡហ៊ូអាន់ហុើ-ថាៈណាពីﷺបានមានប្រសាសន៍ប្រាប់ពួកគាត់នៅពេលងូតទឹកអោយសាកសពកូនរបស់លោកឈ្មោះហ្សៃណប់ رضي الله عنها ថាៈ " ចូរពួកអ្នកចាប់ផ្ដើមពីខាងស្ដាំរបស់នាង និងទីកន្លែងយកវូហ្ទុ)។(រាយការណ៍ដោយអាល់ពូខរី និងមូស្លីម)
ហើយសូមកុំអោយទឹកចូលក្នុងច្រមុះរឺចូលក្នុងមាត់ម៉ាយ៉ិតប៉ុន្តែអ្នកដែលងូតទឹកអោយត្រូវយកដៃគាត់លូកចូលក្នុងក្រអោមមាត់ដើម្បីសម្អាតធ្មេញហើយនៅក្នុងរន្ធច្រមុះរបស់គាត់ទាំងពីរត្រូវសម្អាតផងដែរ។ហើយប្រើទឹកស្លឹកពុទ្រាលាងក្បាលនិងពុកចង្ការគាត់ប្រសិននៅសលទៀតលាងខ្លួនប្រាណគាត់។
១២_បន្ទាប់មកលាងចំហៀងខាងស្តាំផ្នែកខាងមុខរួចផ្នែកខាងក្រោយហើយចំហៀងខាងឆ្វេងដូចគ្នាផងដែរ។ត្រូវធ្វើសារចុះឡើងពីរឬបីដងហើយរាល់ពេលត្រូវយកដៃសង្កត់លើពោះម៉ាយ៉ិតបើមានចេញអ្វីមកក្រៅត្រូវលាងសម្អាតវា។
១៣_អ្នកងូតទឹកអោយម៉ាយ៉ិតត្រូវធ្វើអោយបានបីដងឬក៏រហូតដល់៧ដងប្រសិនបើចាំបាច់។
១៤_ស៊ូណាត់ងូតលើកចុងក្រោយដោយប្រើកាហ្វួរ៍(كافوراً)(វាជាប្រភេទគ្រឿងក្រអូបហើយវាបណ្តេញសត្វល្អិត។
قال رسول الله صلى الله عليه وسلم: اجعلن في الغسلة الأخيرة كافوراً،
១៥_ស៊ូណាត់ត្រូវតែលាងជម្រះអ្នកស្លាប់ដោយទឹកត្រជាក់លុះត្រាតែអ្នកដែលត្រូវលាងសម្អាតត្រូវការទឹកក្តៅដោយសារតែភាពកខ្វក់ជាច្រើននៅលើរាងកាយរបស់មនុស្សស្លាប់។ហើយគាត់អាចប្រើសាប៊ូដើម្បីលាងជម្រះភាពកខ្វក់ប៉ុន្តែកុំជូតវាខ្លាំងពេកដើម្បីកុំឲ្យវារបកស្បែកហើយក៏អាចអាចសម្អាតធ្មេញរបស់គាត់ដោយប្រើឈើចាក់ធ្មេញ។
១៦_ស៊ូណាត់ត្រូវកាត់ពុកមាត់របស់អ្នកស្លាប់និងកាត់ក្រចករបស់គាត់ ប្រសិនបើពួកមានសភាពវែងខុសពីធម្មតា។ចំណែកឯរោមក្លៀកនិងរោមកេ្តរ៍ខ្មាស់មិនត្រូវកាត់វាទេ។
១៧_វាមិនត្រូវបានគេណែនាំឱ្យសិតសក់របស់អ្នកស្លាប់ទេព្រោះវានឹងជ្រុះហើយបែក។ចំណែកស្ត្រីវិញ សក់របស់នាងត្រូវបានចងជាបីខ្ចោ ហើយជ្រុះពីក្រោយខ្នង។
១៨_ស៊ូណាត់ត្រូវទុកម៉ាយ៉ិតអោយស្ងួតសិនបន្ទាប់ពីលាងវារួច។
១៩_ប្រសិនបើនៅតែមានចេញប្រការកខ្វក់(ទឹកនោម លាមក ឬឈាម) ចេញពីអ្នកស្លាប់បន្ទាប់ពីបោកគក់ប្រាំពីរដងរួចគាត់ត្រូវយកសំឡីមកជូតសម្អាតកន្លែងដែលមិនស្អាត។ពេលនោះកន្លែងមិនស្អាតត្រូវលាងជម្រះ រួចយកទឹកវូទុអោយម៉ាយ៉ិត។តែបើប្រការកខ្វក់នៅតែចេញមកក្រោយពេលស្រោបរួចមិនគួរលាងម្ដងទៀតទេព្រោះពិបាក។
២០_ប្រសិនបើមូខរីមហាជ្ជីរឺអ៊ុំរ៉ោះ(المحْرم بالحج أو العمرة) គាត់នឹងត្រូវលាងសម្អាតដោយទឹកស្លឹកពុទ្រាផងដែរ។ប៉ុន្តែមិនត្រូវមានទឹកអប់និងមិនត្រូវគ្របក្បាលទេ(ចំពោះម៉ាយ៉ិតប្រុស)។
២១_ម៉ាយ៉ិតស្លាប់ស្ហាហ៊ីដនៅសមារភូមិមិនត្រូវបានងូតទឹកអោយទេ។ហើយកប់ទាំងសំលៀកបំពាក់របស់គេក្រោយពីយកអាវុធ្ធហើយក៏មិនសឡាតម៉ាយ៉ិតនោះដែរ។
២២_ប្រសិនបើការរលូតកូនឈានដល់4ខែវាគួរតែត្រូវលាងសម្អាត,សឡាតនិងដាក់ឈ្មោះអោយវាផងដែរ។ប្រសិនបើមុន៤ខែនោះគឺជាសាច់ដែលកប់នៅកន្លែងណាណាក៏បានដេរនិងមិនបាច់លាងសម្អាត/ងូតទឹកឬសឡាតឡើយ។
عن ابنِ مسعودٍ ، رضي اللَّه عنه ، قال : حدثنا رسولُ اللَّه صَلّى اللهُ عَلَيْهِ وسَلَّم ، وهو الصَّادِقُ المصدوقُ : « إِنَّ أَحَدَكُمْ يُجْمَعُ خَلْقُهُ في بَطْن أُمِّهِ أَرْبَعِينَ يَوْماً نُطْفَةً ، ثُمَّ يَكُونُ عَلَقَةً مِثْلَ ذلِكَ ، ثُمَّ يَكُونُ مُضْغَةً مثْلَ ذلِكَ ، ثُمَّ يُرْسَلُ المَلَكُ ، فَيَنْفُخُ فِيهِ الرَّوحَ ، وَيُؤْمَرُ بِأَرْبَعِ كَلِماتٍ : بِكَتْبِ رِزقِةِ ، وَأَجلِهِ ، وَعمَلِهِ ، وَشَقيٌّ أَوْ سعِيدٌ . فَوَ الَّذِي لا إِله غَيْرُهُ إِنَّ أَحَدَكُمْ لَيَعْمَلُ عَمَلَ أَهْلِ الجَنَّةِ حَتَّى مَا يَكُونُ بَيْنَهُ وبَيْنَهَا إِلاَّ ذِراعٌ ، فَيَسْبقُ عَلَيْهِ الْكِتابُ ، فَيَعْمَلُ بِعَمَلِ أَهْل النَّارِ ، فَيَدْخُلُهَا ، وَإِنَّ أَحَدَكُمْ لَيَعْمَلُ بِعَمَلِ أَهْلِ النَّارِ حَتَّى مَا يَكُونُ بَيْنَهُ وَبَيْنَهَا إِلاَّ ذِرَاعٌ ، فَيَسْبِقُ عَلَيْهِ الْكِتَابُ فَيَعْمَلُ بِعَمَلِ أَهْلِ الجَنَّةِ فَيَدْخُلُهَا » متفقٌ عليه
មានន័យថា÷អំពី អ៊ីបនូម៉ាស្អ៊ូទ-រ៉ទីយ៉ល់ឡហ៊ូអាន់ហ៊ូ-ថា : រ៉ស៊ូលុលឡោះ ﷺដែលជាអ្នកត្រឹមត្រូវហើយត្រូវបានគេជឿជាក់បានមានប្រសាសន៍ប្រាប់ពួកយើងថា:ពិតប្រាកដអ្នកគ្រប់គ្នាត្រូវបានគេប្រមូលផ្ដុំកំណើតនៅក្នុងផ្ទៃម្ដាយរយៈពេល៤០ថ្ងៃ(ដំបូង)ជាតំណក់ទឹកកាម៤០ថ្ងៃបន្ទាប់មកក្លាយជាដុំឈាម ៤០ថ្ងៃបន្ទាប់មកទៀតក្លាយជាដុំសាច់។ពេលនោះគេ(អល់ឡោះ)បានបញ្ជូនម៉ាឡាអ៊ីកាត់ដើម្បីផ្លុំជីវិតបញ្ចូលក្នុងសាច់នោះរួចកត់ត្រា៤ប្រការគឺលាភសក្ការៈ(រីស្គី)របស់គាត់អាយុជីវិតរបស់គាត់ទង្វើ(អាម៉ាល់)របស់គាត់និងសំណាងល្អ(ចូលឋានសួគ៌)ឬសំណាងអាក្រក់(ចូលឋាននរក)របស់គាត់។ខ្ញុំសូមស្បថនឹងអ្នកដែលគ្មានទេម្ចាស់ដែលត្រូវក្រៅពីទ្រង់ថាអ្នកខ្លះខំធ្វើទង្វើល្អដែលជាទង្វើអ្នកឋានសួគ៌រហូតជិតបានចូលឋានសួគ៌នៅសល់តែមួយហត្ថទៀតប៉ណ្ណោះប៉ុន្ដែដោយសារគេបានកត់ត្រារួចគាត់ក៏ត្រឡប់ទៅធ្វើទង្វើអាក្រក់ដែលជាទង្វើអ្នកឋាននរកវិញហើយគាត់ក៏ចូលឋាននរកទៅ។អ្នកខ្លះទៀតខំធ្វើទង្វើអាក្រក់ដែលជាទង្វើអ្នកឋាននរករហូតជិតត្រូវចូលឋាននរកនៅសល់តែមួយហត្ថទៀតប៉ណ្ណោះប៉ុន្ដែដោយសារគេបានកត់ត្រារួចគាត់ក៏ត្រឡប់ទៅធ្វើទង្វើល្អដែលជាទង្វើអ្នកឋានសួគ៌វិញ ហីយគាត់ក៏ បានចូលសួគ៌ទៅ។ រាយការណ៍ដោយ អាល់ពូខរី និងមូស្លីម។
២៣_ស៊ូណាត់ត្រូវបិតបាំងពេលងូតទឹកអោយម៉ាយ៉ិត
عن أَبي رافعٍ أَسْلم موْلى رسول اللَّه صَلّى اللهُ عَلَيْهِ وسَلَّم أَنَّ رسول اللَّه صَلّى اللهُ عَلَيْهِ وسَلَّم قال : « مَنْ غَسَّل ميِّتاً فَكَتَمَ عَلَيْه ، غَفَرَ اللَّهُ له أَرْبعِينَ مرَّةً » رواه الحاكم وقال: صحيح على شرط مسلم .
មានន័យថា÷អំពីអាពូរ៉ហ្វៀក-រ៉ទីយ៉ល់ឡហ៊ូអាន់ហ៊ូ-(ខ្ញុំបំរើដែលរ៉ស៊ូលុលឡោះﷺបានដោះលែង)ថា:ពិតណាស់រ៉ស៊ូលុលឡោះﷺមានប្រសាសន៍ថា"បុគ្គលណាងូតទឹកអោយសពហើយគាត់លាក់បាំងនូវប្រការអាក្រក់របស់សពនោះអល់ឡោះនឹងអភ័យទោសអោយគាត់ចំនួន៤០ដង"(រាយការណ៍ដោយហាកឹមហើយគាត់និយាយថាៈហាទីស្ហនេះត្រឹមត្រូវស្របតាមល័ក្ខខណ្ឌរបស់មូស្លីម)
អានផងដែរ👇
