៥_ការដង្ហែម៉ាយ៉ិតនិងការគូពួរ៍(កប់ម៉ាយ៉ិត)
ទី១_ស៊ូណាត់ក្នុងការសែងម៉ាយ៉ិតគឺត្រូវសែងជ្រុងស្នែងទាំង៤។
ទី២_ស៊ូណាត់ត្រូវរួសរាន់/រហ័សរហួនក្នុងការរៀបចំម៉ាយ៉ិត
ទី៣_អនុញ្ញាតិអោយអ្នកដង្ហែដើរខាងមុខម៉ាយ៉ិតឬក្រោយម៉ាយ៉ិតឬខាងឆ្វែងម៉ាយ៉ិត,ខាងស្តាំ។
ទី៤_ម៉ាក្រូសអ្នកដង្ហែរម៉ាយ៉ិតអង្គុយចុះមុនដាក់ម៉ាយ៉ិតចុះទៅដី។(ណាពីហាម)
ទី៥_ម៉ាក្រូសគូពួរ៍ម៉ាយ៉ិតនៅពេលថ្ងែរះ,ថ្ងៃត្រង់លើក្បាល,និងពេលព្រះអាទិត្យជិតលិច។
عقبة بن عامر – رضي الله عنه – قال : (( ثلاث ساعات كان رسول الله صلى الله عليه وسلم ينهانا أن نصلي فيهم أو أن نقبر فيهن موتانا : حين تطلع الشمس بازغة حتى ترتفع ، وحين يقوم قائم الظهيرة حتى تميل الشمس ، وحين تضيّف الشمس للغروب حتى تغرب ))رواه مسلم
មានន័យថា÷
ទី៦_អនុញ្ញាតិអោយគូពួរ៍ម៉ាយ៉ិតពេលយប់ឬពេលថ្ងៃដើម្បីភាពងាយស្រួល។
ទី៧_ស៊ូណាត់គ្រប/បិតបាំងផ្នូរស្រ្តីនៅពេលគូពួរ៍/លើកម៉ាយ៉ិតដាក់។
ទី៨_ស៊ូណាត់បញ្ចូលផ្នែកខាងជើងមុនសម្រាប់ម៉ាយ៉ិតប្រុសបន្ទាប់មកខិតរំកិលវា។
ទី៩_ល្អសម្រាប់ការលីងហាត់(អ្នកជីករឺលុងដីផ្នែកគីបឡាត់សម្រាប់បញ្ចូលម៉ាយ៉ិត)គឺសាច់សាលោហិតរបស់ម៉ាយ៉ិត។
ទី១០_ស៊ូណាត់ជីកដីគូពួរ៍អោយបានជ្រៅដើម្បីកុំអោយសត្វសាហាវកាយស៊ីឬធុំក្លិនមិនល្អ។
ទី១១_អ្នកដែលចុះក្នុងគូពួរ៍ត្រូវសូត្រ÷بسم الله وعلى سُنة – أو ملة – رسول الله
ទី១២_វ៉ាលីគឺជាអ្នកដែលត្រូវបញ្ចូលម៉ាយ៉ិតក្នុងគូពួរ៍បន្ទាប់មកអ្នកដែលមានការផ្តែផ្តាំឬអ្នកមូស្លីម។
ទី១៣_ស៊ូណាត់ដាក់ម៉ាយ៉ិតផ្នែកខាងស្តាំហើយបែរមុខខាងគីបឡាត់។មិនត្រូវដាក់ខ្នើយឬដុំថ្មនៅពីក្រោមក្បាលម៉ាយ៉ិត។មិនត្រូវបើកមុខម៉ាយ៉ិតមុសរីម។
ទី១៤_នៅពេលរួចរាល់អ្នកមូស្លីមដែលបានមកត្រូវយកដីបីដុំដាក់ក្នុងគូពួរ៍។
ទី១៥_ស៊ូណាត់ត្រូវលើកពូនដីគូពួរអោយខ្ពស់បន្តិចដើម្បីអោយដឹងថាជាគូពួរ៍ហើយអាចដាក់ថ្មខាងក្បាលដើម្បីចំណាំនិងស្រោចទឹក។
ទី១៦_ហារ៉ាំ-ធ្វើគូប្ពាសលើវា(قباح)ឬសរសេរលើវាឬអង្គុយលើវា។
ទី១៧_ម៉ាក្រូស_កប់ម៉ាយ៉ិត២ឬច្រើនក្នុងគូពួរ៍តែមួយ។លើកលែងករណីពិសេស/មានសង្គ្រាមឬជំងឺរាតត្បាតផ្សេងៗ។
ទី១៨_ស៊ូណាត់ផ្តល់ចំណីអាហារដល់គ្រួសារសពព្រោះគេរវល់មានភាពមមាញឹក។
لقوله صلى الله عليه وسلم لما مات جعفر بن أبي طالب رضي الله عنه : (( أطعموا آل جعفر طعاماً فقد أتاهم ما يشغلهم )) رواه أبو داود وصححه الألباني.
ទី១៩_ម៉ាក្រូស-ចំពោះគ្រួសារម៉ាយ៉ិតរៀបចំអាហារសម្រាប់អ្នកចូលរួម
، لقول الصحابة رضي الله عنهم : (( كنا نَعُد صنع الطعام والاجتماع لأهل الميت من النياحة ))36 .
ទី២០_ស៊ូណាត់ចំពោះបុសត្រូវទៅស៊ីរ៉ះគូពួរ៍,និងសុំទូអាអោយគេ។
عن بُرَيْدَةَ ، رضي اللَّهُ عنه ، قال : قال رسُولُ اللَّه صَلّى اللهُ عَلَيْهِ وسَلَّم : « كُنْتُ نَهَيْتُكُمْ عَنْ زِيارَة القُبُورِ فَزُوروها » رواهُ مسلم .وفي رواية « فمن أراد أن يزور القبور فليزر فإنها تذكرنا بالآخرة » .
មានន័យថា÷អំពីពូរ៉យហ្ទះ-រ៉ទីយ៉ល់ឡហ៊ូអាន់ហ៊ូ-ថាៈរ៉ស៊ូលុលឡោះ ﷺ បានមានប្រសាសន៍ថា : " ខ្ញុំធ្លាប់បានហាមឃាត់ពួកអ្នកអំពីការទៅមើលផ្នូរ ប៉ុន្ដែពេលនេះ ចូរពួកអ្នកទៅ មើលផ្នូរចុះ"។ (រាយការណ៍ដោយមូស្លីម)
ទី២១_ហារ៉ាំ_ចំពោះស្រ្តីទៅស៊ីរ៉ះគូពួរ៍,ព្រោះគេមានចិត្តទន់,ងាយនឹងប្រព្រឹត្តប្រការហារ៉ាំ។ហើយហាមលើកតំកើងផ្នូរឬធ្វើជាកន្លែងបូជា(ស្ហ៊ីរីក)។
لأنه صلى الله عليه وسلم (( لعن زائرات القبور ))
អានផងដែរ👇
