៣_កាហ្វាន់ម៉ាយ៉ិត

 ៣_កាហ្វាន់ម៉ាយ៉ិត



១_វ៉ាជិបកាហ្វាន់ម៉ាយ៉ិតដោយប្រើប្រាស់ទ្រព្យសម្បត្តិរបស់ដើម្បីចំណាយ។បើសល់ពីនោះទើបយកទៅសងបំណុលឬធ្វើបណ្តាំឬក៏ចែកជាមរតក។

២_ប្រសិនបើគេមិនមានលទ្ធិភាពក្នុងការចំណាយលើកាហ្វាន់ទេគឺវ៉ាជិបចំពោះសាច់សាលោហិតដូចជា:ឪពុករបស់គេ,ជីតារបស់គេ,កូនរឺចៅរបស់គេ។ហើយប្រសិនបើពួកគេមិនមានលទ្ធិភាពទៀតគឺប្រើប្រាស់ទ្រព្យសម្បត្តិម៉ាល។បើទ្រព្យសម្បត្តិម៉ាលមិនមានទៀតគឺត្រូវអ្នកមូស្លីមក្នុងសហគមន៍។

៣_កាហ្វាន់ម៉ាយ៉ិតត្រូវតែបិតបាំងរាងកាយទាំងមូល។

៤_ស៊ូណាត់កាហ្វាន់ម៉ាយ៉ិតប្រុសគឺបីជាន់ក្រណាត់ពណ៍ស។

، لأن النبي صلى الله عليه وسلم (( كُفّن في ثلاث لفائف بيض )) متفق عليه

មានន័យថា÷ចូរកាហ្វាន់ម៉ាយ៉ិតគឺរុំបីជាន់ក្រណាត់ពណ៍ស។ដោយបង្កប់ពូខូរ៍(البخور)បន្ទាប់មករុំលើគ្នាចុះឡើងៗជាមួយហានូត(الحنوط)ត្រូវបានបង្កើតឡើងដែលជាក្លិនក្រអូបសម្រាប់អ្នកស្លាប់ក្នុងចំណោមពួកគេ។បន្ទាប់មកដាក់ម៉ាយ៉ិតអោយដេកផ្ងារនិងដាក់សំឡីដែលមានគ្រឿង្រក្រអូបតាមរន្ធៗរបស់ម៉ាយ៉ិតដើម្បីកុំអោយមានចេញរបស់កខ្វក់ធ្វើអោយមានក្លិនមិនល្អ។

៥_ស៊ូណាត់ត្រូវចងក្រណាត់ជាមួយសំឡីកប្បាសនិងគ្របអៅរ៉ាត់របស់ម៉ាយ៉ិតជាមួយនឹងកេរ្ត៍ខ្មាស់របស់គេ។

៦_ត្រូវតែដាក់ហានូត(الحنوط)-នោះគឺទឹកអប់-នៅលើរន្ធច្រមុះនៅលើមុខរបស់អ្នកស្លាប់:ភ្នែក,រន្ធច្រមុះ,បបូរមាត់,និងត្រចៀករបស់គាត់និងកន្លែងស៊ូជូតវាហើយបើសិនជាប្រើគ្រឿងក្រអូបពេញខ្លួនក៏បាន។បន្ទាប់មកបត់ក្រណាត់ជាន់ទីមួយមកចំហៀងខាងស្តាំបន្ទាប់មកយកម្ខាងទៀតបត់មកខាងឆ្វេង។ហើយបន្ទាប់មកក្រណាត់ជាន់ទីពីរនិងទីបីក៏ត្រូវធ្វើដូចទីមួយដែរ។បន្ទាប់មកទាញកន្សែងដែលគ្របផ្នែកឯកជនរបស់គាត់បន្ទាប់មកទៀតគឺត្រូវចង៧ចំណងរហូតទុកចិត្តថាកាហ្វាន់នោះមិនរបូត។បន្ទាប់មកគឺបត់វាទៅលើក្បាលនិងជើងម៉ាយ៉ិត។ក្រោយមកចំណងនោះស្រាយវាពេលដាក់ក្នុងផ្នូរ។បើសិនជាយើងចងតិចជា៧ចំណងក៏មិនអីដែរ។

៧_គេអនុញ្ញាត្តិអោយកាហ្វាន់ដោយប្រើសំលៀកបំពាក់ឬសារ៉ុងក៏បាន។

៨_សម្រាប់ម៉ាយ៉ិតស្ត្រីត្រូវកាហ្វាន់៥ជាន់គឺសារ៉ុងដាក់ខាងក្រោមហើយឃីម៉ើរ៍(خمار)គ្របក្បាលហើយអាវ(ដែលចំហរឆ្វេងស្តាំ)និងពីរជាន់ទៀតរខ្លួនប្រាណទាំងអស់។

អានផងដែរ👇

១_ការរៀបចំម៉ាយ៉ិត

២_ការងូតទឹកអោយម៉ាយ៉ិត

៤_ការសឡាតម៉ាយ៉ិត

៥_ការដង្ហែម៉ាយ៉ិតនិងការគូពួរ៍

៦_ការរំលែកទុក្



Previous Post Next Post

نموذج الاتصال