ស្ហារ៉ាត់-សឡាត/شرط الصلاة

 ស្ហារ៉ាត់-សឡាត

សារ៉ាត់សឡាតមានដូចជា

ស្ហារ៉ាត់សឡាតគឺជាប្រការអ្វីៗកាលណាខ្វះវាគឹធ្វើអោយខូចសឡាតហើយវាស្ថិតនៅក្រៅសឡាត។មានដូចជា:

(1): ឥស្លាម 

(2): មានប្រាជ្ញា 

(3): គ្រប់អាយុ 

(4): មានទឹកសំពះយ៉ាំង

(5): ជ្រះស្អាតពី ណាជីស

(6): បិទបាំងអាវរ៉ាត់

(7): ដល់ពេលវេលា

(8): បែរមុខតំរង់ទិស គីបឡាត់

អ្នកឥស្លាម 

ផ្ទុយវាគឺអ្នកកាហ្វៀរ៍(كفر)ពីព្រោះអ្នការហ្វៀរ(كفر)រាល់អាម៉ាល់ទាំងអស់របស់គេដែលបានធ្វើត្រូវគេបដិសេធ(មិនទទួលយក)។  

قال الله تعالى:

﴿مَا كَانَ لِلْمُشْرِكِينَ أَنْ يَعْمُرُوا مَسَاجِدَ اللَّهِ شَاهِدِينَ عَلَىٰ أَنْفُسِهِمْ بِالْكُفْرِ ۚ أُولَٰئِكَ حَبِطَتْ أَعْمَالُهُمْ وَفِي النَّارِ هُمْ خَالِدُونَ﴾    [سورة التوبة(17)]

មានន័យថា:មិនមែនជាភារកិច្ចរបស់ពួកមូស្ហរីគីនទេក្នុងការកសាងឬថែទាំវិហាររបស់អល់ឡោះដោយពួកគេបានធ្វើជាសាក្សីខ្លួនឯងថាៈពួកគេជាអ្នកគ្មានជំនឿនោះ។ ពួកទាំងនោះ ទង្វើរបស់ពួកគេ មិនបានផលឡើយ ហើយពួកគេជាពួកដែល ស្ថិតនៅក្នុងឋាននរក ជាអមតៈ។

قال الله تعالى أيضا:

﴿وَقَدِمْنَا إِلَىٰ مَا عَمِلُوا مِنْ عَمَلٍ فَجَعَلْنَاهُ هَبَاءً مَنْثُورًا﴾    [سورة الفرقان(23)]

មានន័យថា: ហើយយើងបានត្រឡប់ទៅរកអ្វីដែលពួកគេបានសាងអំពី ប្រការល្អ រួចយើងធ្វើឱ្យវារលាយសាបសូន្យ ដូចធូលីដែលរសាត់តាម ខ្យល់ ។

មានប្រាជ្ញា

ផ្ទុយវាគឺឆ្កួតហើយមនុស្សឆ្កួតមិនត្រូវបានគេកត់ត្រាកំហុសឆ្គងរបស់គេនោះទេ(មិនមានកំហុសរឺកំហុសត្រូវបានលើកលែង)។ 

ហាទីសណាពី 

وعن عائشة رضي الله عنها عن النبي صلى الله عليه وسلم أنه قال: ((رُفِعَ الْقَلَمُ عَنْ ثَلَاثَةٍ عَنْ النَّائِمِ حَتَّى يَسْتَيْقِظَ ، وَعَنْ الصَّغِيرِ حَتَّى يَكْبُرَ ، وَعَنْ الْمَجْنُونِ حَتَّى يَعْقِلَ ، أَوْ يُفِيقَ))  أخرجه الترمذي (1423)، والنسائي في ((السنن الكبرى)) (7346)، 


មានន័យថា:អំពីអាអុីស្សាស់(រ៉ទីយ៉ល់ឡហ៊ូអាន់ហ៊ើ)អំពីណាពីពិតប្រាកដណាស់គាត់បានមានប្រសាសន៍ថា:ត្រូវបានគេលើកប៊ិច(មិនកត់ត្រា)អំពីបីក្រុម:អ្នកដេកលក់រហូតដល់គេភ្ញាក់ដឹងខ្លួន،កូនក្មេងរហូតដល់គេធំដឹងក្តី(គ្រប់អាយុ)មនុស្សឆ្កួតរហូតគ្មានសតិប្រក្រតីវិញ(ជាវិញ) ។

ហាទីសណាពី 

عَنْ عَلِىٍّ أَنَّ رَسُولَ اللَّهِ -صلى الله عليه وسلم- قَالَ : رُفِعَ الْقَلَمُ عَنْ ثَلَاثَةٍ عَنْ النَّائِمِ حَتَّى يَسْتَيْقِظَ ، وَعَنْ الصَّغِيرِ حَتَّى يَكْبُرَ ، وَعَنْ الْمَجْنُونِ حَتَّى يَعْقِلَ ، أَوْ يُفِيقَ } رَوَاهُ أَحْمَدُ وَصَحَّحَهُ الْحَاكِمُ ، وَأَخْرَجَهُ ابْنُ حِبَّانَ،

មានន័យថា:អំពីអាលី((រ៉ទីយ៉ល់ឡហ៊ូអាន់ហ៊ូ)ពិតប្រាកដណាស់ណាពីបានមានប្រសាសន៍ថា:ត្រូវបានគេលើកប៊ិច(មិនកត់ត្រា)អំពីបីក្រុម:អ្នកដេកលក់រហូតដល់គេភ្ញាក់ដឹងខ្លួនកូនក្មេងរហូតដល់គេងយល់សប្តិ(គ្រប់អាយុ)មនុស្សឆ្កួតរហូតគ្មានសតិប្រក្រតីវិញ។


គ្រប់អាយុ

ផ្ទុយវាគឺកូនក្មេង

ហាទីសណាពី 

عن عمرو بن شُعْيب، عن أَبيه، عن جَدِّهِ رضي اللَّه عنه قَالَ: قَالَ رَسُولُ اللَّه صَلّى اللهُ عَلَيْهِ وسَلَّم: "مُرُوا أَوْلادكُمْ بِالصَّلاةِ وهُمْ أَبْنَاءُ سَبْعِ سِنِينَ، واضْرِبُوهمْ علَيْهَا وَهُمْ أَبْنَاءُ عَشْرِ، وفرَّقُوا بيْنَهُمْ في المضَاجعِ "حديثٌ حسن. رواه أَبُو داود بإِسنادٍ حسنٍ


មានន័យថា:អំពីអាំរ៉ូពិនស៊ូអែប-រ៉ទីយ៉ល់ឡហ៊ូអាន់ហ៊ូ-អំពីជីតារបស់គាត់បាននិយាយថា:រ៉ស៊ូលុលឡោះបានមានប្រសាសន៍ថា:ចូរប្រើកូនចៅរបស់អ្នកទាំងអស់គ្នាអោយសឡាតពេលពួកគេមានអាយុ7ឆ្នាំហើយវាយពួកគេ(បើមិនព្រមធ្វើ) ពេលពួកគេមានអាយុ 10ឆ្នាំ និងបំបែកកន្លែងគេងរបស់ពួកគេ។

មានទឹកសំពះយ៉ាំង

គឺការយកទឹកសំពះយ៉ាំងហើយអោយត្រឹមត្រូវតាមក្បួនខ្នាតដែលណាពីបាននាំមក ។

ហាទីសណាពី 

عن سعيد بن زيد رضي الله عنه قال: قال رسولُ الله صلى الله عليه وسلّم  لا صلاة لمن لا وضوء  له ،أخرجه البخاري

មានន័យថា:អំពីសាអុីតពិនហ្សេត-បាននិយាយថា:រ៉ស៊ូលុលឡោះ  បានមានប្រសាសន៍ថា: មិនមែនសឡាតទេ អ្នកដែលមិនមានទឹកសំពះយ៉ាង ។ 


ជ្រះស្លាតពីប្រការណាពី

យើងត្រូវសំអាតណាជីស អំពីសំលៀកបំពាក់ ខ្លួនប្រាណ កន្លែងសឡាត អោយបានស្អាតពីប្រការណាពី ។

قال الله تعالى:

﴿وَثِيَابَكَ فَطَهِّرْ﴾    [سورة المدثر(4)]

មានន័យថា: ហើយចូរអ្នកសម្អាតសំលៀកបំពាក់របស់អ្នក ។

បិទបាំងអាវរ៉ាត់

បើកាលណា សឡាតស្រាត គឺខូចហើយសឡាតគេ កាលណាបុគ្គលម្នាក់ៗ មានសមត្ថភាព ។ ហើយការបិទបាំងអាវរ៉ាត់ សំរាប់បុរស់ ចាប់ពីជង្គង់រហូតដល់ ផ្ចិត។ហើយសំរាប់ស្ត្រីវិញគឺខ្លួនប្រាណគេទាំងអស់លើកលែងតែមុខរបស់ពួកនាងតែប៉ុណ្ណោះ ។

قال الله تعالى:

﴿يَا بَنِي آدَمَ خُذُوا زِينَتَكُمْ عِنْدَ كُلِّ مَسْجِدٍ ﴾    [سورة الأعراف(31)]

មានន័យថា:ឱកូនចៅអាដាំ!ចូរពួកអ្នកលំអសំលៀកបំពាក់របស់ពួកអ្នកនៅរាល់ម៉ាស្ជិទ(ពេលសឡាត)។ ។

ដល់ពេលវេលា

قال الله تعالى:

فَإِذَا اطْمَأْنَنْتُمْ فَأَقِيمُوا الصَّلَاةَ ۚ إِنَّ الصَّلَاةَ كَانَتْ عَلَى الْمُؤْمِنِينَ كِتَابًا مَوْقُوتًا﴾ سورة النساء(103)

មានន័យថា:ហើយនៅពេលណាដែលពួកអ្នកមានសន្ដិភាពវិញចូរពួកអ្នកប្រតិបត្ដិសឡាត(គ្រប់ចំនួនដូចធម្មតា)។ពិតប្រាកដណាស់សឡាតជាកាតព្វកិច្ចមួយទៅលើបណ្ដាអ្នកមាន ជំនឿ ដែលមានពេលវេលា កំណត់យ៉ាងច្បាស់លាស់។

وقال الله تعالى أيضا:

﴿أَقِمِ الصَّلَاةَ لِدُلُوكِ الشَّمْسِ إِلَىٰ غَسَقِ اللَّيْلِ وَقُرْآنَ الْفَجْرِ ۖ إِنَّ قُرْآنَ الْفَجْرِ كَانَ مَشْهُودًا﴾    [سورة الإسراء(78)]

មានន័យថា:ចូរអ្នកប្រតិបត្ដិសឡាតចាប់ពីថ្ងៃជេ្រ រហូតដល់យប់ (ហ៊្សូហូរ អាសើរ ម៉ាហ្គរិបនិងអ៊ីស្ហា)និងសឡាតស៊ូពូស។ពិតប្រាកដណាស់ការសឡាតស៊ូពូសគឺត្រូវបានគេ(ម៉ាឡាអ៊ីកាត់)ធ្វើ ជាសាក្សី។

តំរង់ទិសគីបឡាត់

ពេលសឡាត្រូវបែរមុខទៅទិសខាងគីបឡាត់ "កាក់ព្ហះ" (الكعبة)

قال الله تعلى:

﴿قَدْ نَرَىٰ تَقَلُّبَ وَجْهِكَ فِي السَّمَاءِ ۖ فَلَنُوَلِّيَنَّكَ قِبْلَةً تَرْضَاهَا ۚ فَوَلِّ وَجْهَكَ شَطْرَ الْمَسْجِدِ الْحَرَامِ ۚ وَحَيْثُ مَا كُنْتُمْ فَوَلُّوا وُجُوهَكُمْ شَطْرَهُ ۗ وَإِنَّ الَّذِينَ أُوتُوا الْكِتَابَ لَيَعْلَمُونَ أَنَّهُ الْحَقُّ مِنْ رَبِّهِمْ ۗ وَمَا اللَّهُ بِغَافِلٍ عَمَّا يَعْمَلُونَ﴾    [سورة البقرة(144)]

មានន័យថា:ជាការពិតណាស់យើងឃើញមុខរបស់អ្នក(មូហាំម៉ាត់)ងើយសម្លឹងទៅលើមេឃ(នៅពេលបួងសួងសុំ)។ហេតុនេះយើងពិតជានឹងបំបែរអ្នកឆ្ពោះទៅគីបឡាត់ដែលអ្នកពេញចិត្ដនឹងវា។ដូចេ្នះចូរអ្នកបែរមុខរបស់អ្នកទៅទិសម៉ាស្ជិទិលហារ៉មចុះ។ហើយទោះបីពួកអ្នកនៅទីណាក៏ដោយចូរពួកអ្នកបែរមុខ(សឡាត)របស់ពួកអ្នកទៅរកទិសនោះ។ហើយជាការពិតណាស់ពួកដែលត្រូវបានគេផ្ដល់គម្ពីរ(យ៉ាហ៊ូទីនិងណាសរ៉នី)នោះពួកគេដឹងយ៉ាងច្បាស់ថា(ការផ្លាស់ប្ដូរគីបឡាត់)វាគឺជាការពិតមកពីម្ចាស់របស់ពួកគេ។ហើយអល់ឡោះមិនព្រងើយកន្ដើយនូវអ្វីដែលពួកគេកំពុងប្រព្រឹត្ដ ឡើយ។

ការនៀត

ការបៀតគឺធ្វើឡើងនៅក្នុងចិត្ត មិនមែនលើអណ្តាតទេ បើពោលលើអណ្តាត គឺមិនមែនជាការនៀតទេ ។

ហាទីសណាពី

عن عمر بن الخطاب رضي الله تعالى عنه قال: سمعْتُ رسُولَ الله ﷺ يقُولُ  « إنَّما الأَعمالُ بالنِّيَّات ، وإِنَّمَا لِكُلِّ امرئٍ مَا نَوَى ، فمنْ كانَتْ هجْرَتُهُ إِلَى الله ورَسُولِهِ فهجرتُه إلى الله ورسُولِهِ ، ومنْ كاَنْت هجْرَتُه لدُنْيَا يُصيبُها ، أَو امرَأَةٍ يَنْكحُها فهْجْرَتُهُ إلى ما هَاجَر إليْهِ، متفق عليه.


អំពីអ៊ូម៉ើរពិនខុត្តប(រ៉ទីយ៉ល់ឡហ៊ូអាន់ហ៊ូ)បាននិយាយថា:ខ្ញុំបានលឺរ៉ស៊ូលុឡោះបានមានប្រសាសន៍ថា:ពិតប្រាកដណាស់ថាមកទាំងអស់គឺស្ថិតនៅលើការងារ ហើយក៏បុគ្គលម្នាក់គេនឹងទទួលបានទៅតាមការនៀតរបស់គេ។សម្រាប់អ្នកណានៅណាហើយដែលធ្វើការបំលាស់ទីទៅរកអល់ឡោះនិងរ៉ស៊ូលុល(ដើម្បីបុព្វហេតុសាសនា)ពិតប្រាកដណាស់ការបម្លាស់ទីរបស់គេនិងបាននៅឆ្ពោះទៅអល់ឡោះនិងរ៉ស៊ូលុលឡោះសម្រាប់នរណាហើយដែលធ្វើការបំលាស់ទីដើម្បីតែផលប្រយោជន៍នៅក្នុងលោកិយរឺដើម្បីស្ត្រីម្នាក់ដែលគេ។ចង់រៀបការជាមួយនោះការបម្លាស់ទីរបស់គេបានដូចអ្វីដែលគេបម្លាស់ទីទៅរក ។

……

អានផងដែរ👇

រ៉ូកុន-សឡាត

វ៉ាជិប-សឡាត

ស៊ូណាត់-សឡាត

ម៉ាគ្រូស-សឡាត

ប្រការខូច-សឡាត

របៀបសឡាត

.









Previous Post Next Post

نموذج الاتصال