របៀបសឡាតដោយសង្ខេប
بِسْمِ اللَّـهِ الرَّحْمَـٰنِ الرَّحِيمِ
ក្នុងសាសនាឥស្លាមការប្រតិបត្តិសឡាតប្រាំដងក្នុងមួយថ្ងៃមួយយប់គឺជាកាតព្វកិច្ចទៅលើបុគ្គលមូស្លីមគ្រប់រូបដែលគ្រប់អាយុ,មានប្រាជ្ញាដូចគ្នាចំពោះបុរសឬស្រ្តី។ហើយការប្រតិបត្តិសឡាតគឺត្រូវមានរបៀបរបបក្នងការប្រតិបត្តិដែលណាពីបានបង្រៀនហើយយើងខ្ញុំរៀបរាប់វាដោយសង្ខេប….។
ហាទីសណាពី
عن أبي هريرة رضي اللَّه عنه في حديث المسِيءِ صَلاتُه أنَّهُ جاء فَصَلَّى ثُمَّ جاء إلى النبي صَلّى اللهُ عَلَيْهِ وسَلَّم فَسَلَّمَ عَلَيْهِ فَرَدَّ عَلَيْهِ السَّلام فقال : « ارجع فَصَلِّ فَإنَّكَ لم تُصَلِّ» فَرَجَعَ فَصَلَّى ، ثُمَّ جاء فَسَلَّمَ عَلَى النبي صَلّى اللهُ عَلَيْهِ وسَلَّم حَتّى فَعَل ذلكَ ثَلاثَ مَرَّاتٍ . متفق عليه
មានន័យថា:អាពូហ៊ូរ៉យរ៉ោះ-រ៉ទីយ៉ល់ឡហ៊ូអាន់ហ៊ូ-បានរាយការណ៍នៅក្នុងហាទីស្ដីពីបុរសម្នាក់ដែលប្រតិបត្ដិសឡាតមិនបានត្រឹមត្រូវដែលនៅក្នុងនោះមានបញ្ជាថាៈពេលបុរសនោះមកដល់ណាពីﷺគាត់បានអោយសាឡាមហើយលោកបានឆ្លើយតបចំពោះសាឡាមរបស់គាត់បន្ទាប់មកលោកមានប្រសាសន៍ថាៈ"ចូរអ្នកទៅសឡាតម្ដងទៀតព្រោះអ្នកសឡាតមិនទាន់ត្រឹមត្រូវទេ"។បុរសនោះបានវិលត្រឡប់ទៅសឡាតឡើងវិញហើយបន្ទាប់ពីសឡាតរួចគាត់បានមកអោយសាឡាមណាពី។ គាត់បានធ្វើរបៀបនេះ រហូតដល់ទៅបីដង។ (អាល់ពូខរី និងមូស្លីម)
ហាទីសមួយទៀតរ៉ស៊ូលុលឡោះបញ្ជាក់ថា
عَنْ مَالِكِ بْنِ الْحُوَيْرِثِ - رضى الله عنه - قَالَ : قَالَ رَسُولُ اَللَّهِ - صلى الله عليه وسلم -{ صَلُّوا كَمَا رَأَيْتُمُونِي أُصَلِّي } رَوَاهُ اَلْبُخَارِيُّ . 631
មានន័យថា:អំពីម៉ាលិកពិនហ៊ូវ៉ាយរីស-រ៉ទីយ៉ល់ឡហ៊ូអាន់ហ៊ូ-បាននិយាយថា:រ៉ស៊ូលុលឡោះបានមានប្រសាសន៍ថា:ចូរអ្នកទាំងអស់គ្នាសឡាតដូចដែលបានឃើញយើងសឡាត។
របៀបសឡាតដោយសង្ខេប
១_ឈរត្រង់ខ្លួន(បើមានលទ្ធភាព)
២_តំរង់ទិសគីបឡាត(ដងខ្លួនទាំងមូល)
៣_នៀតសឡាតក្នុងចិត្ត
៤_តឹកពីរ៉តុលអៀសរ៉ម"اللهُ أَكْبَرُ"លើកដៃទាំងពីររហូតដល់ចុងស្លឹកត្រចៀក នៅពេល តឹកពៀរ៍។
៥_ដាក់ដៃស្តាំលើដៃឆ្វេងនៅពីលើទ្រូង
៦_សូត្រអុីសតីហ្វតះ"سُبْحَانَكَ اللَّهُمَّ وَبِحَمْدِكَ. تَبَارَكَ اسْمُكَ وَتَعَالَى جَدُّكَ. وَلاَ إِلهَ غَيْرُكَ"
៧_សូត្រ"أَعُوذُ بِاللَّهِ مِنَ الشَّيطَانِ الرَّجِيمِ"
៨_សូត្រ"بِسْمِ اللَّـهِ الرَّحْمَـٰنِ الرَّحِيمِ"បន្ទាប់មកសូត្រ"អាល់ហ្វាតីហះ"
الْحَمْدُ للّهِ رَبِّ الْعَالَمِينَ، الرَّحْمـنِ الرَّحِيمِ، مَٰـلِكِ يَوْمِ الدِّينِ، إِيَّاكَ نَعْبُدُ وإِيَّاكَ نَسْتَعِينُ، اهدِنَا الصِّرَاطَ المُستَقِيمَ صِرَاطَ الَّذِينَ أَنعَمتَ عَلَيهِمْ غَيرِ المَغضُوبِ عَلَيهِمْ وَلاَ الضَّالِّينَ .
៩_បន្ទាប់មកសូត្រ"آمِيْن"
១០_សូត្រស៊ូរ៉ោះដែលចេះចាំ,ក្នុងគួរអាន
១១_បន្ទាប់មកពោល"اللهُ أَكْبَرُ"ពេលរ៉ូកុ
១២_សូត្រក្នុងពេលរ៉ូកុ"سبُحانَ ربِّي العظيمِ"(ចំនួន៣ដង)និងអាចសូត្របន្ថែម÷
سبحانَك اللهمَّ ربَّنا وبحمدِكَ، اللهمَّ اغفِرْ لي؛
១៣_បន្ទាប់មកងើមក្បាលពីរ៉ូកុវិញដោយសូត្រ"سَمِعَ اللهُ لِمَنْ حَمِدَهُ"លើកដៃទាំងពីរ រហូតដល់ស្មាហើយម៉ាក់មុំមិនសូត្រ"سَمِعَ اللهُ لِمَنْ حَمِدَهُ"ទេគឺសូត្រ"رَبَّنَا لَكَ الْحَمْدُ"
១៤_ក្រោយពីងើបពីរ៉ូកុសូត្រ
" رَبَّنَا لَكَ الْحَمْدُ، مِلْء السَّمَاوَاتِ وَالأَرْضِ، وَمِلْء مَا شِئْتَ مِنْ شَيْءٍ بَعْدُ"
១៥_បន្ទាប់មកស៊ូជូតទី១ដោយពោល"الله أكبر"ហើយស៊ូជូតលើអវយវៈទាំង៧គឺ:ថ្ ងាស្រចមុះ,បាតដៃទាំងពីរ,ជង្គង់ទាំងពីរ,ចុងជើងទាំងពីរ,ហើយកុំអោយកែងដៃទ្រាប់កម្រាល។
១៦_សូត្រនៅពេលស៊ូជូត"سُبْحَانَ رَبِّيَ الْأَعْلَى"(ចំនួន៣ដង)ហើយអាចសូត្របន្ថែម:
"سُبْحانك ربَّنَا وبِحمْدِكَ، اللَّهُمَّ اغْفِرْ لي"
១៧_បន្ទាប់មកងើបក្បាលពីស៊ូជូតវិញដោយពោលថា"(اللهُ أَكْبَرُ"
១៨_អង្គុយចន្លោះស៊ូជូតទាំងពីរ(លើជើងឆ្វេង)បញ្ឈរចុងជើងខាងស្តាំ,ដាក់ដៃខាងស្តាំលើចុងភ្លៅខាងស្តាំ,ក្តាប់ដៃកូនដៃនាងហើយចដៃង្អុរលើកចង្អុរឡើងនិងមានចលនា។ហើយចុងមេដៃទល់នឹងចុងដៃកណ្តាលដូចជារង្វង់។ហើយដាក់ដៃខាងឆ្វេងលាលើភ្លៅខាងឆ្វេង។
១៩_ហើយសូត្រពេលអង្គុយចន្លោះស៊ូជូតទាំងពីរ
"رَبِّ اغْفِرْ لِي، وَارْحَمْنِي، وَاهْدِنِي، وَعَافِنِي، وَارْزُقْنِي"
២០_បន្ទាប់មកស៊ូជូតលើកទី២(ដូចស៊ូជូតទី១ដែរ)តឹកពៀរ៍ពេលស៊ូជូត"اللهُ أَكْبَرُ"
២១_បន្ទសប់មកងើបស៊ូជូតទីពីរក្រោកឈរដោយពោលថា"اللهُ أَكْبَرُ" ហើយបន្ទាប់មកសឡាតរ៉ក់អាតទីពីរ(ធ្វើដូចរ៉ក់អាត់ទីមួយដែរ)ប៉ុន្តែមិនមានសូត្រ"អុីសតីហ្វតះ"ទេ?
២២_បន្ទាប់មកអង្គុយក្រោយពីចប់រ៉ក់អាត់ទីពីរដោយពោលថា"اللهُ أَكْبَرُ" ហើយការអង្គុយដូចគ្នានឹងអង្គុយចន្លោះស៊ូជូតដែរ។
២៣_សូត្រតាស្ហាសហ៊ូដ"ពេលអង្គុយដោយសូត្រថា:
التَّحِيَّاتُ لِلَّهِ وَالصَّلَوَاتُ وَالطَّيِّبَاتُ السَّلاَمُ عَلَيْكَ أَيُّهَا النَّبِيُّ وَرَحْمَةُ اللَّهِ وَبَرَكَاتُهُ السَّلاَمُ عَلَيْنَا وَعَلَى عِبَادِ اللَّهِ الصَّالِحِينَ، أَشْهَدُ أَنْ لاَ إِلَهَ إِلاَّ اللَّهُ وَأَنَّ مُحَمَّدًا عَبْدُهُ وَرَسُولُهُ، اللَّهُمَّ صَلِّ عَلَى مُحَمَّدٍ وَعَلَى آلِ مُحَمَّدٍ ، كَمَا صَلَّيْتَ عَلَى آلِ إِبْرَاهِيمَ ،وعَلَى آلِ إِبْرَاهِيمَ إِنَّكَ حَمِيدٌ مَجِيد، وَبَارِكْ عَلَى مُحَمَّدٍ ، وَعَلَى آلِ مُحَمَّدٍ ، إِنَّكَ حَمِيدٌ مَجِيدٌ ، كَمَا بَارَكْتَ عَلَى إِبْرَاهِيمَ، وعَلَى آلِ إِبْرَاهِيمَ إِنَّكَ حَمِيدٌ مَجِيدٌ.اللَّهُمَّ إنِّي أَعُوذُ بِكَ مِن عَذَابِ جَهَنَّمَ، وَمِنْ عَذَابِ القَبْرِ، وَمِنْ فِتْنَةِ المَحْيَا وَالْمَمَاتِ، وَمِنْ شَرِّ فِتْنَةِ المَسِيحِ الدَّجَّالِ،..
២៤_បន្ទាប់មកអោយសាឡាមខាងស្តាំ" السَّلاَمُ عَلَيْكُمْ وَرَحْمَةُ اللهِ"និងខាងឆ្វេង ដូចគ្នាដែរ។
២៥_ប្រសិនបើសឡាត៣រ៉ក់អាត់ឬ៤រ៉ក់អាត់នៅតាស្ហាសហ៊ូដទីមួយឈប់នៅត្រឹមសូត្រ "أَشْهَدُ أَنْ لاَ إِلَهَ إِلاَّ اللَّهُ وَأَنَّ مُحَمَّدًا عَبْدُهُ وَرَسُولُهُ،"
២៦_បន្ទាប់មកក្រោកឡើងហើយពោលថា"اللهُ أَكْبَرُ"និងលើកដៃទាំងពីររ ហូតដលស្មា
២៧_រួចហើយសឡាតបន្ថែម(ធ្វើដូចរ៉ក់អាត់មុនៗដែរ)ប៉ុន្តែអាចសូត្រត្រឹមតែ "អាល់ហ្វាតីហះ"
២៨_អង្គុយតាស្ហាសហ៊ូដអាឃៀរ៍"متوركاً"បញ្ឈរចុងជើងខាងស្តាំនិងបញ្ចេញចុងជើងខាងឆ្វេងក្រោយកំភួនជើងស្តាំហិើយដាក់ដៃលើភ្លៅដូចក្នុងតាស្ហាសហ៊ូដទីមួយ។
២៩_សូត្រតាស្ហាសហ៊ូដទាំងអស់
៣០_អោយសាឡាមខាងស្តាំដោយពោលថា"السَّلاَمُ عَلَيْكُمْ وَرَحْمَةُ اللهِ" ខាងឆ្វេងក៏ដូចគ្នា។
".....
អានផងដែរ👇
.
