អល់ឡោះបានដាក់ហ្វារទូ/កាតព្វកិច្ចសឡាត៥ដងក្នុងមួយថ្ងៃមួយយប់មកចំពោះអ៊ូម៉ាត់ណាពីមូហាំម៉ាត់។ដោយមានលំដាប់លំដោយ,គឺសឡាតស៊ូពុះ,សឡាតហ្ស៊ូហរ៍,សឡាតអាសើរ,សឡាតម៉ាគ្រីប,នឹងបញ្ចប់ដោយសឡាតអ៊ីស្ហា។ដែលយើងតែងតែអនុវត្តន៍វាជាប្រចាំរៀងរាល់ថ្ងៃក៏ប៉ុន្តែនៅក្នុងការអនុវត្តន៍របស់យើងតែងតែមានការចន្លោះប្រហោង-ភ្លេចភ្លាំង-មិននឹងនរ-មិនត្រឹមត្រូវតាមក្បួនខ្នាតហេតុនេះហើយទើបយើងត្រូវបំពេញប៉ះប៉ូវវិញដោយការប្រតិបត្តិនូវ(សឡាត)ស៊ូណាត់។ សឡាតស៊ូណាត់គឺរ៉ស់ម៉ាត់ពីអល់ឡោះជាម្ចាស់
عن أَبِي هُرَيْرَةَ رضي الله عنه قَالَ : سَمِعْتُ رَسُولَ اللَّهِ صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ يَقُولُ : ( إِنَّ أَوَّلَ مَا يُحَاسَبُ بِهِ الْعَبْدُ يَوْمَ الْقِيَامَةِ مِنْ عَمَلِهِ صَلَاتُهُ فَإِنْ صَلُحَتْ فَقَدْ أَفْلَحَ وَأَنْجَحَ وَإِنْ فَسَدَتْ فَقَدْ خَابَ وَخَسِرَ ، فَإِنْ انْتَقَصَ مِنْ فَرِيضَتِهِ شَيْءٌ قَالَ الرَّبُّ عَزَّ وَجَلَّ : انْظُرُوا هَلْ لِعَبْدِي مِنْ تَطَوُّعٍ فَيُكَمَّلَ بِهَا مَا انْتَقَصَ مِنْ الْفَرِيضَةِ ؟ )
روى أبو داود (864) ، والترمذي (413) ، والنسائي (465)
មានន័យថា:អំពីអាពីហ៊ូរ៉យរ៉ស់-រ៉ទីយ៉ល់ឡហ៊ូអាន់ហ៊ូ-បាពោលថាខ្ញុំបានលឺរ៉ស៊ូលុលឡោះ-សល់ឡល់ឡហ៊ូអាឡៃហ៊ីវ៉ាសាល់ឡាំ-បាមានប្រសាសន៍ថាជាការពិតអ្វីដែលត្រូវជំនុំជំរះមុនគេនៅថ្ងៃបរលោកអំពីទង្វើៗខ្ញុំអល់ឡោះនោះគឺសឡាតរបស់គេប្រសិនបើបានជោគជ័យ(អនុវត្តន៍ត្រឹមត្រូវ)ពិតណាស់គេជោគជ័យ។តែប្រសិនបើ(សឡាត)គេខូចមិនបានការនោះគេបរាជ័យនិងខាតបង់ប៉ះឡា(ត្រូវរងទារុណ)។ហើយប្រសិនបើ(សឡាត)ហ្វារទូគេមានការខ្វះខាត(សារ៉ាត់…)ម្ចាស់ដែកឧត្តុងឧត្តម(អល់ឡោះ)មានបន្ទូល(ទៅកាន់ម៉ាឡាអុីកាត់)ថាចូរពិនិត្យមើលតើខ្ញុំរបស់យើងមានការប្រតិបត្តិ(សឡាត)ស៊ូណាត់ដែរឬទេ?ចូរបំពេញនឹងវានូវសឡាតហ្វារទូដែលខ្វះនោះ ។
: عن أبي هريرة رضي اللَّه عنه. قال قال رسول اللَّه صَلّى اللهُ عَلَيْهِ وسَلَّم: «إِنَّ اللَّه تعالى قال: منْ عادى لي وليًّاً. فقدْ آذنتهُ بالْحرْب. وما تقرَّبَ إِلَيَ عبْدِي بِشْيءٍ أَحبَّ إِلَيَ مِمَّا افْتَرَضْت عليْهِ: وما يَزالُ عبدي يتقرَّبُ إِلى بالنَّوافِل حَتَّى أُحِبَّه، فَإِذا أَحبَبْتُه كُنْتُ سمعهُ الَّذي يسْمعُ به، وبَصره الذي يُبصِرُ بِهِ، ويدَهُ التي يَبْطِش بِهَا، ورِجلَهُ التي يمْشِي بها، وَإِنْ سأَلنِي أَعْطيْتَه، ولَئِنِ اسْتَعَاذَنِي لأُعِيذَّنه» رواه البخاري.
មានន័យថា:អំពីអាពូហ៊ូរ៉យរ៉ោះ-រ៉ទីយ៉ល់ឡហ៊ូអាន់ហ៊ូ-ថា:រ៉ស៊ូលុលឡោះﷺបានមានប្រសាសន៍ថា:ប្រាកដណាស់អល់ឡោះបានមានបន្ទូលថា:បុគ្គលណាយកអ្នកមានជំនឿនិងកោតខ្លាចអល់ឡោះ(វ៊ើលីអល់ឡោះ)ធ្វើជាសត្រូវយើងនឹងប្រកាសសង្គ្រាមជាមួយបុគ្គលនោះ។ខ្ញុំរបស់យើងមិនបានធ្វើអ្វីដើម្បីអោយខ្លួនគេកាន់តែខិតជិតមកចំពោះយើងនិងធ្វើអោយយើងពេញចិត្តជាងភារកិច្ចដែលយើងបានដាក់ទៅចំពោះគេឡើយ។មានខ្ញុំរបស់យើងខ្លះនៅធ្វើទង្វើល្អដោយស្ម័គ្រចិត្ត(ប្រការស៊ូណាត់)មកចំពោះយើងជានិច្ចរហូតដល់យើងពេញចិត្តចំពោះគេកាលណាយើងពេញចិត្តចំពោះគេហើយយើងនឹងថែរក្សាគេមិនអោយស្តាប់លឺមិនអោយមើលឃើញអ្វីដែលច្បាប់មិនអនុញាត្តិឡើយនិងមិនអោយដើរទៅកន្លែងណាដែលច្បាប់មិនអនុញាត្តិនោះទេហើយប្រសិនបើគេសុំអ្វីមួយពីយើងយើងនឹងផ្តល់អោយគេបើគេសុំអោយយើងបញ្ជៀសអ្វីមួយពីគេ យើងនឹង បញ្ជៀសប្រការនោះ អោយឆ្ងាយពីគេ។ (រាយការណ៍ដោយអាល់ ពូខរី)
…❤️❤️…
អត្ថន័យសឡាតស៊ូណាត់
អត្ថន័យ-សឡាតសុណ្ណះ-គឺរាល់សឡាតទាំងឡាយណាដែលបានបន្ថែមក្រៅពីសឡាតហ្វារទូ។បុគ្គលណាបានប្រតិបត្តិវាបានប៉ះឡាហើយអ្នកមិនបានធ្វើវាក៏មិនមានទោសាដែរ។សឡាតស៊ូណាត់អាចត្រូវគេហៅឈ្មោះផ្សេងៗគ្នាដូចជា=តាតាវ្វ៉ក់,ណាហ្វីល,ម៉ាន់ទូប,មូស្តាហាប់,ុម៉ាស្នូន,ទាំងនេះអត្ថន័យវាគឺសឡាតស៊ូណាត់តែមួយដូចគ្នា។
_សាស្ត្រាចារ្យផ្នែកហាទីសអោយនិយមន័យសុណ្ណះថា-គឺអ្វីៗដែលបានពាំនាំមកដោយណាពីមូហាំម៉ាត់-ជាពាក្យសំដី-កាយវិការ-អរិយាបទ-អាកប្បកិរិយា-ចាប់តាំងពីមុនពេលតែងតាំងនិងក្រោយពីតែងតាំង។
_សាស្ត្រាចារ្យផ្នែកហ្វីកោះ-អោយនិយមន័យសុណ្ណះថា-រាល់អ្វីៗដែលគេទាមទាអោយយើងធ្វើដោយមិនទាមទាដាច់ខាត-ដោយគេផ្តល់ប៉ះឡាចំពោះអ្នកណាបានធ្វើវាហើយ ក៏មិនដាក់ទារុណកម្មចំពោះអ្នកបោះបង់ដែរ។
عن جرير بن عبد الله -رضي الله عنه قال: قال رسول الله صلى الله عليه وسلم: مَنْ سَنَّ فِي الإِسلاَم سُنَّةً حَسَنَةً فَلَهُ أَجْرُهَا، وَأَجْرُ مَنْ عَمِلَ بِهَا بَعْدَهُ، مِنْ غَيرِ أَنْ يَنْقُصَ مِن أُجُورِهِم شَيءٌ، ومن سنَّ سنَّةً سيِّئةً كانَ عليْهِ وزرُها، ومثلُ وزرِ من عملَ بِها من غيرِ أن ينقصَ من أوزارِهم شيء ، رواه مسلم
មានន័យថា:អំពីជើរៀរពិនអាប់ឌុលឡោះ-រ៉ទីយ៉ល់ឡហ៊ូអាន់ហ៊ូ-បានិយាយថា=រ៉ស៊ូលុលឡោះ-សល់ឡល់ឡហ៊ូអាឡៃហ៊ីវ៉ាសាល់ឡាំ-បាមានប្រសាសន៍ថា-បុគ្គលណាបានធ្វើល្អណាមួយក្មុងសាសនាឥស្លាមមុនគេ-គាត់នឹងទទួលបានផលបុណ្យនោះនិងផលបុណ្យអ្នកដែលអនុវត្តន៍ទង្វើនោះតាមគាត់ដោយមិនបានកាត់បន្ថយផលបុណ្យរបស់អ្នកអនុវត្តិទង្វើល្អតាមគាត់បន្តិចណាឡើយហើយបុគ្គលណាធ្វើទង្វើអាក្រក់ណាមួយនៅក្នុងសាសនាអ៊ីស្លាមមុនគេគាត់នឹងត្រូវទទួលបាបកម្មរបស់វានិងបាបកម្មរបស់អ្នកដែលអនុវត្តទង្វើអាក្រក់នោះតាមគាត់ដោយមិនបានកាត់បន្ថយបាបកម្មរបស់អ្នកអនុវត្តិទង្វើអាក្រក់តាមគាត់ឡើយ។
សឡាតស៊ូណាត់ចែកជា
ស៊ូណាត់-ចែកចេញជាពីរប្រភេទគឺ-ស៊ូណាត់-រ៉តីព្ហះ-គេអោយឈ្មោះថាស៊ូណាត់រ៉វ៉ាតិប-គឺដោយសារវាមានរឺសគល់នឹងមាប្រភពពាក់ព័ន្ធ។ហើយដូច្នេះដែរស៊ូណាត់អមផ្សេងពីវា-ស៊ូណាត់អមហ្វារទូទាំង៥ដង-ដោយចែកចេញជាមុន(ហ្វារទូ)និងក្រោយ(ហ្វារទូ)។
ស៊ូណាត់-រ៉វ៉ាតិប-ចែកចេញជាពីរ
១/ ស៊ូណាត់-មុនហ្វារទូ-គឺស៊ូណាត់ដែលយើងសឡាតមុនសឡាតហ្វារទូ វាមានចំនួន ប្រាំមួយ-រ៉កាអាត់: ពីររ៉ក់អាត់-មុនសឡាតស៊ូពុះ-បួនរ៉ក់អាត់ពីរសាឡាម-មុនសឡាតហ្វាទូហ្ស៊ូហូរ៍-ហើយពេលវេលាវាចាប់ផ្តើមពីពេលចូលម៉ោងសឡាត។
២/ ស៊ូណាត់-ក្រោយហ្វារទូ-គឺស៊ូណាត់ដែលយើងសឡាតក្រោយសឡាតហ្វារទូ វាមានចំនួ-ប្រាំមួយ-រ៉ក់អាត់-ពីររ៉កើអាត់-ក្រោយសឡាតម៉ាគ្រិប-ពីររ៉កើអាត់-ក្រោយសឡាតអុីស្ហាក៍-ពីររ៉កើអាត់-ក្រោយសឡាតហ្ស៊ូហូរ៍-ពេលវេលាវាចាប់ផ្តើមបន្ទាប់ពីសឡាតហ្វារទូរួចរហូតផុតម៉ោងហ្វារទូ។
عن أم المؤمنين عائشة -رضي الله عنها- : (كَانَ رَسُول اللَّهِ صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ يُصَلِّي فِي بَيْتِهِ قَبْل الظُّهْرِ أَرْبَعاً، ثُمَّ يَخْرُجُ فَيُصَلِّي بِالنَّاسِ ثُمَّ يَدْخُل فَيُصَلِّي رَكْعَتَيْنِ، وَكَانَ يُصَلِّي بِالنَّاسِ الْمَغْرِبَ ثُمَّ يَدْخُل فَيُصَلِّي رَكْعَتَيْنِ
وَيُصَلِّي بِالنَّاسِ الْعِشَاءَ وَيَدْخُل بَيْتِي فَيُصَلِّي رَكْعَتَيْنِ)
មានន័យថា:អំពីអាអ៊ុីស្សាស់-រ៉ទីយ៉ល់ឡហ៊ូអាន់ហ៊ើ-មានហើយណាពី-សល់ឡល់ឡហ៊ូអាឡៃហ៊ីវ៉ាសាល់ឡាំ-សឡាតក្នុងផ្ទះគាត់មុនសឡាតហ្វារទូហ្ស៊ូហូរ៍-បួនរ៉ក់អាត់បន្ទាប់មកគាត់ចេញទៅសឡាតជាអុីម៉ាំអ្នកផង-ហើយបន្ទាប់គាត់ចូលផ្ទះវិញគាត់សឡាតពីររ៉ក់អាត់។គាត់ធ្វើអុីម៉ាំសឡាតម៉ាគ្រិប-រួចបន្ទាប់ពីចូលផ្ទះគាត់សឡាតពីររ៉ក់អាត់។គាត់ធ្វើអុីម៉ាំសឡាតអុីស្ហាក៍-រួចបន្ទាប់ពីចូលផ្ទះគាត់សឡាតពីររ៉ក់អាត់។
ចំនួនរ៉ក់អាត់
ស៊ូណាត់-ស៊ូពុះ មានចំនួនពីររ៉ក់អាត់មុនសឡាតហ្វារទូ-ស៊ូពុះ (بإجماع الفقهاء )
ស៊ូណាត់-ហ្ស៊ូហូរ៍ មានចំនួនយ៉ាងតិចពីររ៉ក់អាត់មុនសឡាតហ្វារទូ-ហ្ស៊ូហូរ៍ (មានការឯកភាពសាស្ត្រាចារ្យផ្នែកហ្វីកោះ الحنفية والشافعيّة والحنابلة، បើល្អវាបួនរ៉ក់អាត់មុនសឡាតហ្វាទូនិងពីររ៉ក់អាត់ក្រោយហ្វារទូ-តែមួយសាឡាម
ស៊ូណាត់-អាស្ហើរ៍_មិនមានសឡាតស៊ូណាត់អមសឡាតហ្វារទូទេ-ក៏ប៉ុន្តែគេអនុញ្ញាត្តិអាចសឡាតស៊ូណាត់ចំនួនបួនរ៉ក់អាត់មុនសឡាតហ្វារទូ-អាស្ហើរ៍(សាស្ត្រាចារ្យផ្នែកហ្វីកោះទាំងអស់បានមូលមតិគ្នា)។
ស៊ូណាត់-ម៉ាគ្រិប-មានចំនួនពីរ-រ៉ក់អាត់ក្រោយពីសឡាតហ្វារទូ-ម៉ាគ្រិបរួច(សាស្ត្រាចារ្យផ្នែកហ្វីកោះ-បានមូលមតិគ្នា)ហើយគេអនុញ្ញាតអោយបន្ថែមរហូតប្រាំមួយ-រ៉ក់អាត់(الحنفية والمالكية )
ស៊ូណាត់-អុីស្ហាក៍-មានចំនួនពីរ-រ៉ក់អាត់ក្រោយសឡាតអុីស្ហាក៍-ហើយគេអនុញ្ញាតិអោយបួន-រ៉ក់អាត់មុនសឡាតអុីស្ហាក៍-និងបួនរ៉ក់អាត់ក្រោយសឡាតរួច ។
ស៊ូណាត់-ណាហ្វីឡះ_គឺជាស៊ូណាត់ដែលមិនស្ថិតនៅអមជាមួយសឡាតផ្សេងៗ-ដូចជា-(សឡាតស៊ូណាត់-ទូហា)-សឡាតស៊ូណាត់-គីយ៉ាមុលឡៃនិងផ្សេងៗទៀត
(ការបកស្រាយស៊ូណាត់រ៉វ៉ាតីប)
សឡាតស៊ូណាត់/ណាហ្វីឡះ-ចែកចេញជា-
១/ ស៊ូណាត់-មុតឡក់(ដូចជាសឡាតស៊ូណាត់-គីយ៉ាមុលឡៃ)
២/ ស៊ូណាត់-មូកយយីតះ(ដូចជាសឡាតស៊ូណាត់-រ៉វ៉ាតិប)
ស៊ូណាត់-មិនអមហ្វារទូ(សឡាតណាហ្វីល)
ការសឡាតស៊ូណាត់ឬសឡាតណាហ្វិលវាអាចនឹងត្រូវធ្វើសឡាតដោយ÷
១_ណាហ្វីលមុតឡក់÷(نفل المطلق)
វាគឺជាស៊ូណាត់មិនពាក់ព័ន្ធពេលវេលាឬហេតុការណ៍ឬចំនួនកំណត់ទេគឺយើងអាចសឡាតវាចំនួនប៉ុន្មានរ៉ក់អាត់ក៏បាននៅពេលណាក៏បានក្រោយពីហ្វារទូនិងរ៉វ៉ាតីបលើកលែងតែពេលដែលគេហាមឃាត់។
២_ណាហ្វីលតាកយ្យិត(តម្រូវអង្គហេតុ,ពេល/ម៉ោង,ចំនួន)
គេប្រើអោយប្រតិបត្តិវាដោយសារតែអង្គហេតុហើយពេលវេលារបស់វាចប់វិញនៅពេលអង្គហេតុបានបញ្ចប់។
១_អង្គហេតុ(بسبب)
ឧទាហរណ៍:សឡាតតាហ៊ីយ៉ាតុលម៉ាស្ជិត(تحية المسجد) ចូលដល់ពេលម៉ោងវាគឺនៅពេលយើងចូលម៉ាស្ជិតហើយការចូលម៉ាស្ជិតជាអង្គហេតុត្រូវសឡាតស៊ូណាត់។
២_ពេល/ម៉ោង
ឧទាហរណ៍:សឡាតស៊ូណាត់រ៉វ៉ាតីបមុន/ក្រោយ
៣_មូកយ្យិតគ្មានអង្គហេតុ
ឧទាហរណ៍:សឡាតទូហានិងសឡាតថ្ងៃរ៉យ៉ា
៤_មូកយ្យិតដោយអង្គហេតុផ្សេងពីវា
ឧទាហរណ៍:សឡាតវីតៀរ៍
ចំណាត់ថ្នាក់សឡាតស៊ូណាត់
១_ដែលគេប្រើអោយធ្វើជាជើម៉ាអះ(جماعة)
២_ដែលពាក់ព័ន្ធពេលកំណត់,ចំនួន,ហេតុការណ៍
៣_សឡាតដែលណាពីព្យាយាមធ្វើវាហើយគាត់ជំរុញអោយធ្វើ
៤_ការយល់ស្របលើភាពស្របច្បាប់នៃស៊ូណាត់ជាមួយនឹងភាពខុសគ្នាដែលវាត្រូវបានទាមទារនៅក្នុងប្រភេទឬគ្រប់គ្រាន់។
ស៊ូណាត់សឡាតជាជើម៉ាអះ
សឡាតស៊ូណាត់ខ្លះយើងសឡាតតែម្នាក់ឯងចំណែកស៊ូណាត់ខ្លះទៀតគឺធ្វើជាក្រុម(ជើម៉ាអះ)មានដូចជា:
១_សឡាតរថ្ងៃរ៉យ៉ាទាំងពីរ
_ថ្ងៃរ៉យ៉ាហាជ្ជី
_ថ្ងៃរ៉ាយ៉ាហ្វីត្រះ
២_សឡាតចន្ទគ្រាស
_សឡាតសូរ្យគ្រាស
៣_សឡាតសុំទឹកភ្លៀង
៤_សឡាតតារ៉វេស៍(រ៉ម៉ាឌន)
របៀបសឡាតស៊ូណាត់
គឺវាដូចគ្នាទៅនឹងរបៀបសឡាតហ្វារទូដែរ-ត្រូវមាន-រ៉ូកុនសឡាត-ស្ហារាំត់-ស៊ូណាត់)ចំណែកពេលវេលាសឡាតស៊ូណាត់គឺគ្រប់ពេលមិនថាយប់រឺថ្ងៃអាចសឡាតបានទាំងអស់និងអនុញ្ញាតអោយសឡាតពេលម៉ោងម៉ាក្រុសផងដែរលើកលែងតែពេលម៉ោងហាមឃាត់។បើយើងសឡាតពេលថ្ងៃគឺពីរ-រ៉ក់អាត់អោយសាឡាមម្តង-ហើយសឡាតនៅពេលយប់-វាក្លាយជាម៉ាក្រូស-បើសឡាតបួនរ៉ក់អាត់-អោយសាឡាមតែម្តងរឺក៏ប្រាំមួយ/ប្រាំបីរ៉ក់អាត់ជាដើម។
عبد الله بن عمر رضي الله عنهما، عن النبي صلى الله عليه وسلم، أنه قال
: (صلاةُ اللَّيلِ والنَّهارِ مَثنَى مَثنَى، والوترُ رَكْعةٌ مِن آخرِ اللَّيلِ)
មានន័យថា:អំពីអុីបនីអ៊ូម៉ើរ៍-រ៉ទីយ៉ល់ឡហ៊ូអាន់ហ៊ូម៉ា-អំពីណាពី-សល់ឡល់ឡហ៊ូអាឡៃហ៊ីវ៉ាសាល់ឡាំ-បានមានប្រសាសន៍ថា:សឡាត(ស៊ូណាត់)ពេលយប់រឺពេលថ្ងៃពីរ-រ៉ក់អាត់/ពីរ-រ៉ក់អាត់-ហើយសឡាតចំនួនសេសនៅចុងនៃពេលយប់។
❤️❤️❤️❤️❤️❤️
អានផងដែរ👇
