ស៊ូជូត-ស្ហះវី/سجود السهو

 


ស៊ូជូត-ស្ហះវី

អុីបនូ-អ៊ូសៃមីអោយនិយមន័យថា-ស៊ូជូតស្ហះវីគឺជាការស៊ូជូតពីរដងដោយអ្នកសឡាតដើម្បើបង្រ្គប់ការខ្វះខាតដោយសឡាតស្ហ៊ះវី-មូលហេតុបណ្តាលមកពីករណីដូចជាសឡាតលើសចំនួន-សឡាតខ្វះ-សង្ស័យមិច្បាស់។

عن عِمرانَ بنِ حُصَينٍ رَضِيَ اللهُ عَنْه: ((أنَّ رسولَ اللهِ صلَّى اللهُ عليه وسلَّم سلَّم في ثلاثِ رَكَعاتٍ مِنَ العصرِ، فقال له الخِرْباقُ: يا رسولَ اللهِ، أنسيتَ أمْ قَصُرتِ الصَّلاةُ؟ فقال صلَّى اللهُ عليه وسلَّم: أَصدَقَ الخِرباقُ؟ فقالوا: نعَمْ. فقامَ فَصلَّى ركعةً، ثم سجَدَ سَجدتينِ، ثمَّ سَلَّم، رواه مسلم (574)

មានន័យថា:អំពីអុីមរ៉នពិនហូសេន-រ៉ទីយ៉ល់ឡហ៊ូអានើហ៊ូ-ពិតប្រាកដរ៉ស៊ូលុលឡោះ-បានអោយសាឡាមនៅរ៉ក់អាត់ទីបីនៃសឡាតអាស្ហើរ៍-ខៀរ៍ព្ហាកបាននិយាយទៅកាន់រ៉ស៊ូលុលឡោះថា:ឱ!រ៉ស៊ូលុលឡោះ-តើអ្នកបានកាត់បន្ថយការសឡាតទេ?រ៉ស៊ូលុលឡមាប្រសាសន៍ថា-តើឯងប្រាកដដែររឺទេ?គាត់ឆ្លើយថា-បាទ(ប្រាកដ)ណាពិក៏ឈរហើយសឡាតមួយរ៉ក់អាត់ទៀតបន្ទាប់មកស៊ូជូតពីរដង-រួចហើយអោយសាឡាម។

عن عبدِ اللهِ بنِ مَسعودٍ رَضِيَ اللهُ عَنْه، عنِ النبيِّ صلَّى اللهُ عليه وسلَّم: ((أنَّه صلَّى الظهرَ خمسًا، فقيل: زِيدَ في الصلاةِ شيءٌ؟ فقال النبيُّ صلَّى اللهُ عليه وسلَّم: وما ذاك؟ قالوا: إنَّكَ صليتَ خمسًا، فسجَدَ سجدتينِ بعدَما سَلَّمَ، رواه البخاري (1226)، ومسلم (572).

មានន័យថា:អំពីអាប់ឌុលឡោះពិនម៉ាស្អ៊ូដ-រ៉ទីយ៉ល់ឡហ៊ូអានើហ៊ូ-អំពីណាពីសល់លុលឡហ៊ូអាឡៃហ៊ីវ៉ាសាល់ឡាំ-ពិតណាស់គាត់សឡាតហ្ស៊ូហូរ៍ប្រាំរ៉ក់អាត់-ពេលនោះគាត់និយាយថាតើមានការបន្ថែមក្នុងសឡាតទៀតរឺ?ណាពីមានប្រសាសនាថា:តើមានអ្វីកើតឡើង?គាត់ឆ្លើយថា-អ្នកឯងសឡាតប្រាំរ៉ក់អាត់-ណាពីក៏ស៊ូជូតពីរដងក្រោយមកអោយសាឡាម។

ហ៊ូកុមស៊ូជូតស្ហះវី 

ហ៊ូកុមស៊ូជូតស្ហះវី-គឺវ៉ាជិប-ដែលអោយ-សហ៊េសដោយ-ម៉ាស្ហាប់ហានីហ្វះនិងម៉ាស្ហាប់ហាំព្ហើលី-ម៉ាស្ហាប់ម៉លីគី(ដោយអុីម៉ាំ-សាវរី,អុីបនូម៉ាន់ហ្សើរ៍,អុីបនូហ៊ីហ្សាម,)ជ្រើសយកដោយ:អុីបនូតៃមីយ៉ះ,អុីបនូពើហ្ស,អុីបនូអូស្ហៃមុីន,ជាគណៈអចិន្ត្រៃយ៍នៃ (اللجنةُ الدَّائمةُ) 


 អោយសាឡាមបន្ទាប់ពីស៊ូជូតស្ហះវី

يُشرَعُ السَّلامُ من سَجدتَيِ السَّهوِ، وذلك باتِّفاق المذاهبِ الفقهيَّة الأربعة: الحنفيَّة، والمالكيَّة، والشافعيَّة، والحنابلة

ម៉ាស្ហាប់ហ្វីកេោះទាំងបួន-ឯកភាពដូចគ្នាគឺត្រូវអោយសាឡាមបន្ទាប់ពីស៊ូជូតស្ហ៊ះវីពីរស៊ូជូតរួច។(ម៉ាស្ហាប់-ហានីហ្វះ,ម៉ាស្ហាប់-ម៉ាលីគី,ម៉ាស្ហាប់-ស្ហាហ្វីអុី,ម៉ាស្ហាប់-ហាំពើលី)

عن عِمرانَ بنِ حُصَينٍ، ((أنَّ رسولَ الله صلَّى اللهُ عليه وسلَّم صلَّى العصرَ، فسلَّمَ في ثلاثِ رَكَعاتٍ، ثمَّ دخل مَنزِلَه، فقام إليه رَجُلٌ يُقالُ له الخِرباقُ، وكان في يَدَيه طُولٌ، فقال: يا رسولَ اللهِ، فذكَرَ له صنيعَه، وخرَجَ غَضبانَ يجُرُّ رِداءَه، حتى انتهى إلى النَّاسِ، فقال: أصَدَقَ هذا؟ قالوا: نعم، فصلَّى ركعةً، ثمَّ سلَّمَ، ثمَّ سجَدَ سَجدَتينِ، ثمَّ سلَّم رواه مسلم 574/

មានន័យថា:អំពីអុីមរ៉នពិនហូសេន-ពិតប្រាកដរ៉ស៊ូលុលឡោះ-សល់លុលឡហ៊ូអាឡៃហ៊ីវ៉ាសាល់ឡាំ-បានសឡាតអាសើរ៍ហើយក៏បាមអោយសាឡាមនៅរ៉ក់អាត់ទីបី។បន្តាប់មកគាត់ក៏ចូលផ្ះគាត់បន្ទាប់គេក៏ចូលផ្ទះគាត់ដែរ។ 


ការអោយសាឡាមុនសឡាតពេញលេញ .

ការអោយសាឡាមមុនបានបន្ថែមបានគ្រប់នៅក្នុងសឡាតនៅពេលដែលអ្នកសឡាតបានអោយសាឡាមមុនសឡាតគេពេញដោយចេតនាគឺសឡាតរបស់គេត្រូវខូចបើសិនគេមិនបាននឹកឃើញរយៈពេលយូរ-គឺគេត្រូវត្រឡប់មកសឡាតជាថ្មី។ហើយបើគេនឹកឃើញរយៈពីរបីនាទីគឺគេត្រូវបំពេញសឡាតរបស់គេរួចអោយសាឡាមបន្ទាប់មកស៊ូជូតស្ហះវីនិងអោយសាឡាមម្តងទៀត។


 أبي هريرة ـ رضي الله عنه ـ أن النبي صلى الله عليه وسلّم صلَّى بهم الظهر أو العصر فسلَّم من ركعتين، فخرج السرعان من أبواب المسجد يقولون: قصرت الصلاة، وقام النبي صلى الله عليه وسلّم إلى خشبة في المسجد فاتكأ عليها كأنه غضبان، فقام رجل فقال: يا رسول الله، أنسيتَ أم قصرت الصلاة؟ فقال النبي صلى الله عليه وسلّم: «لم أنس ولم تقصر» فقال الرجل: بلى قد نسيت، فقال النبي صلى الله عليه وسلّم للصحابة: «أحق ما يقول؟» قالوا: نعم، فتقدم النبي صلى الله عليه وسلّم فصلَّى ما بقي من صلاته ثم سلَّم، ثم سجد سجدتين ثم سلَّم. متفق عليه

មានន័យថា:



នៅពេលអុីម៉ាំអោយសាឡាម-មុនសឡាតបានពេញលេញ-សម្រាប់ម៉ាក់មុំគឺត្រូវក្រោកឈរបំពេញអ្វីដែលនៅខ្វះ-បន្ទាប់មកអុីម៉ាំនឹកឃើញថាក្នុងសឡាតគេនៅខ្វះគាត់ក៏ក្រោកឈរដើម្បើបំពេញវា។ចំពោះម៉ាក់មុំដែលកំពុងសងបំពេញនូវអ្វីដែលខកខានរវាងការបន្តទៀតហើយស៊ូជូតស៊ះវី-ក្រោយមកអោយសាឡាមនិងការជ្រើសរើសមកតាមអុីម៉ាំវិញក៏បាន។


ស៊ូជូតស្ហះវីក្នុងករណីខ្វះ

១/ ខ្វះរ៉ូកុន

ពេលដែលអ្នកសឡាតខ្វះ(ភ្លេច)រ៉កុននៅក្នុងសឡាតរបស់គេប្រសិនបើតឹកពៀរ៉តុលអៀសរ៉ម-គ្មានទេការសឡាតសម្រាប់គេ(សឡាតគេនោះខូច)សូម្បីតែដោយចេតនារឺអចេតនាក៏ដោយ។តែប្រសិនបើរ៉ូកុនផ្សេងពីតឹកពៀរ៉តុលអៀសរ៉ម-កាលណាគេបោះបង់វាដោយចេតនាននោះសឡាតរបស់គេខូចហើយតែបើគេបោះបង់វាដោយអចេតនានោះប្រសិនបើគាត់ទៅដល់កន្លែងរបស់គាត់រំលង(បោះបង់)នៅក្នុងរ៉ក់អាត់ទីពីរនៃកន្លែង-រ៉ក់អាត់ដែលគាត់បានចាកចេញពីវាត្រូវសងវារួចបន្តរ៉ក់អាតើបន្ទាប់ឈរនៅកន្លែងរបស់វា។ហើយប្រសិនបើគាត់មិនទាន់ដល់កន្លែងរបស់វានៅក្នុងរ៉ក់អាត់ទីពីរគាត់ត្រូវតែត្រលប់ទៅកន្លែងរ៉ូកុនដែលរំលងនោះហើយសងវិញនិងធ្វើបន្តអ្វីដែលបន្តបន្ទាប់ហើយក្នុងករណីនេះមានពីរស្ថានភាពដែលគេត្រូវស៊ូជូតស្ហះវីបន្ទាប់ពីសាឡាម: គឺ

ឧទាហរណ៍១/ បុគ្គល​នោះភ្លេច​ស៊ូជូតទីពីរ-ក្ុងរ៉ក់អាត់ទីមួយ ហើយគាត់នឹកឃើញវិញក្នុងរ៉ក់អាត់ទីពីរពេលគាត់អង្គុយរវាងស៊ូជូតទាំងពីរ-គាត់ត្រូវធ្វើ(ស៊ូជូតដែលភ្លេច)រួចហើយបន្តសឡាតរហូតរួចរាល់ពេញលេញហើយអោយសាឡាមក្រោយពីសាឡាមរួចត្រូវស៊ូជូតស្ហះវីនិងអោយសាឡាម។

ឧទាហរណ៍២/បុគ្គល​នោះភ្លេច​ស៊ូជូតទីពីរ-ដោយគាត់អង្គុយក្ុងរ៉ក់អាត់ទីមួយ-ហើយគាត់នឹកឃើញវិញពេលឈរក្រោយពីរ៉ូកុក្នុងរ៉ក់អាត់ទីពីរ-គឺគាត់ត្រូវត្រលប់ទៅអង្គុយហើយស៊ូជូតសងនិងបន្តសឡាតរហូតរួចរាល់ហើយអោយសាឡាមនិងស៊ូជូតស្ហះវីហើយអោយសាឡាមម្តងទៀត ។


២/ខ្វះប្រការ-វ៉ាជិប

កាលណាអ្នកសឡាតបោះបង់/ខ្វះវ៉ាជិបមួយក្នុងចំណោមប្រការៗវ៉ាជិបដោយចេតនា-នោះសឡាតរបស់គេត្រូវខូច។ ប្រសិនបើគេភ្លេចហើយគេនឹកឃើញវិញភ្លាមៗក្នងពេលតែមួយ នោះសឡាតរបស់គេមិនខូចទេ។

តែប្រសិនបើនឹកឃើញវិញក្រោយពីនោះមុនដលរ៉ូកុនបន្ទាប់ គឺគាត់ត្រូវត្រលប់ទៅរ៉ូកុនដែលភ្លេចនោះនិងបន្តសឡាតរហូតចប់ពេញលេញក្រោយមកអោយសាឡាមបន្ទាប់មកស៊ូជូតស្ហះវីនងអោយសាឡាម។ 

ប្រសិនបើគេនឹកឃើញវិញក្រោយពីបន្តរហូតចូលរ៉ូកុនបន្ទាប់គឺមិនត្រូវត្រលប់សងទេត្រូវបន្តសឡាតរហូតរួចរាល់ ហើយស៊ូជូតស្ហះវីមុនអោយសាឡាម។ 

ឧទាហរណ៍១/បុគ្គលដែលងើបពីស៊ូជូតទីពីរក្នុងរ៉ក់អាត់ទីពីរដើម្បីសឡាតរ៉ក់អាត់ទីបីដោយភ្លេចអង្គុយតាស្ហាសហ៊ុដទីមួយហើយគាត់នឹកឃើញវិញមុនសកម្មភាពគាត់ក្រោកឈរឡើង-គឺគាត់គ្រាន់តែអង្គុយចុះហើយសូត្រតាស្ហាស់ហ៊ុដ-បន្ទាប់មកគាត់បន្តសឡាតជាការស្រេច។ប្រសិនគាត់នឹកឃើញវិញក្រោយសកម្មភាពគាត់ក្រោកឈរឡើងមុននឹងឈរត្រង់ខ្លួនគឺគាត់ត្រូវអង្គុយចុះវិញហើយសូត្រតាស្ហាសហ៊ុដសិនទើបបន្តសឡាតរហូតពេញលេញហើយអោយសាឡាមបន្ទាប់មកស៊ូជូតស្ហះវីរួចអោយសាឡាុមម្តងទៀត។ករណីគាត់នឹកឃើញវិញក្រោយសកម្មភាពក្រោកឈររហូតដល់ឈរត្រង់ខ្លួនគឺគាត់មិនត្រូវអង្គុយវិញដើម្បីសូត្រតាស្ហាសហ៊ុដទេគាត់ត្រូវបន្តសឡាតរហូតរ៉ក់អាត់ចុងក្រោយហើស៊ូជូតស្ហះវី-មុននឹងអោយសាឡាម។


 عن عبدالله بن بحينة ـ رضي الله عنه ـ أن النبي صلى الله عليه وسلّم صلَّى بهم الظهر فقام في الركعتين الأوليين ولم يجلس (يعني للتشهد الأول) فقام الناس معه حتى إذا قضى الصلاة وانتظر الناس تسليمه كبَّر وهو جالس فسجد سجدتين قبل أن يسلِّم ثم سلَّم رواه البخاري


មានន័យថា:អំពីអាប់ឌុលឡោះពិនពូហៃណះ-រ៉ទីយ៉ល់ឡហ៊ូអាន់ហ៊ូ-ពិតណាស់ណាពី-សល់លុលឡហ៊ូអាឡៃហ៊ីវ៉ាសាល់ឡាំ-សឡាតហ្ស៊ូហូរ៍ហើយគាត់ក្រោកឈរនៅរ៉ក់អាត់ទីពីរ​ដោយមិន​បាន​អង្គុយ​សម្រាប់​តាស្ហាស់ហ៊ូដ​ដំបូង​ឡើយ។សហាព្ហាត់ក៏ក្រោកឈរតាមគាត់រហូតសឡាតចប់។សហាព្ហាត់រង់ចាំអោយសាឡាម-គាត់បានតឹកពៀរហើយស៊ូជូតពីរដងមុនសាឡាមក្រោយមកទើបអោយសាឡាម។

ទី៣/ខ្វះប្រការស៊ូណាត់

ស្ហារ៉ក់ប្រើអោយស៊ូជូតស្ហះវី-កាលណាខ្វះប្រការស៊ូណាត់-ក៏ប៉ុន្ដែមិនវ៉ាជិបទេ(គេចង់ស៊ូជូតក៏បានមិនចង់ស៊ូជូតក៏បានដែរ)សឡាតគេមិនខូចទេ។

( مذهبُ الحنابلة، واختاره ابنِ باز، وابنِ عُثيمين)

ដោយយោងតាមហាទីសណាពី

ابنُ مسعودٍ رضي اللهُ عنه، عن رسولِ اللهِ صلَّى اللهُ عليه وسلَّم قال: ((إذا نسِي أحدُكم فليسجُدْ سجدَتين))رواه مسلم 570

មានន័យថា:អំពីអុីបនូម៉ាស្អ៊ូដ-រ៉ទីយ៉ល់ឡហ៊ូអាន់ហ៊ូ-អំពីណាពីសលលុលឡហ៊ូអាឡៃហ៊ីវ៉ាសាល់ឡាំ-បានមានប្រសាសន៍ថា:នៅពេលបុគ្គលណាម្នាក់ភ្លេចក្នុងសឡាតរបស់គេគឺត្រូវស៊ូជូតពីរដង(ស៊ូជូតស្ហះវី)។


سجود السهو في حال الشك في الصلاة

ស៊ូជូតស្ហះវីដោយសារ មន្ទិលសង្ស័យ

الشك: هو التردد بين أمرين أيُّهما الذي وقع. والشك لا يلتفت إليه في العبادات في ثلاث حالات

វាគឺជាការស្ទាក់ស្ទើររវាងរឿងពីរ-ដែលក្នុងចំណោមរឿងទាំងនោះបានកើតឡើង-ការសង្ស័យមិនត្រូវបានពិចារណាក្នុងការថ្វាយបង្គំក្នុងបីករណី ។

ទីមួយ/_កាលណាវាគ្រាន់តែជាការបំភាន់ នោះគាត់មានការភ័ន្តច្រឡំ

ទីពីរ/_កាលណានៅជាមួយបុគ្គលដែលប្រព្រឹត្តសឡាយហើយមានការសង្ស័យច្រើន

ទីបី/_កាលណាការប្រតិបត្តិរួចរាល់-ចូរកុំទាន់ធ្វើវាពេលមិនទាន់សម្រេចច្បាស់លាស់-ចូរគាត់ធ្វើការតាមភាពប្រាកដប្រជារបស់គាត់។

ឧទាហរណ៍

បុគ្គលម្នាក់បានសឡាតហ្ស៊ូហូរ៍-ហើយពេលសឡាតរួចរាល់គាត់សង្ស័យថា-តើគាត់សឡាតបីរឺបួន-គេមិនអាចងាកចេញពីរការសង្ស័យបានទេ-លើកលែងតែគេត្រូវប្រកដចិត្តថា-ការសឡាតរបស់គេគឺបី-ពិតណាស់គាត់ត្រូវសឡាតបំពេញបន្ថែមហើយអោយសាឡាម-ក្រោយមកស៊ូជូតស្ហះវីក្រោយមកអោយសាឡាម-បើសិនទើបថ្មីៗ។ប្រសិនបើគេនឹកឃើញមានរយៈកន្លងផុតយូរគឺគេត្រូវត្រូវទៅសឡាតសាថ្មីម្តងទៀត

ចំណែក​ការ​សង្ស័យ​ក្នុងចំណុចដទៃ​ផ្សេងក្រៅ​អំពី​ទី​ទាំង​៣​នេះ​គឺ​ត្រឹមត្រូវ។



ស្ថានភាពដែលត្រូវស៊ូជូតស្ហះវីពេលមន្ទិលសង្ស័យក្នុងសឡាត


ស្ថានភាពទីមួយ.

ត្រូវសម្រេចចិត្តយកមួយក្នុងចំណោមពីរហើយ​ប្រព្រឹត្ត​ទៅ​តាម​អ្វី​ដែល​ខ្លួន​ទំនង​ជា​ធ្វើ​បំផុតហើយត្រូវសឡាតដល់ចប់ហើយអោយសាឡាមបន្ទាប់មក-ក្រោយមកទើបអោយសាឡាម។

.

ឧទាហរណ៍/បុគ្គលដែលគាត់កំពុងសឡាតហ្សូហូរ៍-ហើយមាការមិនច្បាស់លាស់នៅរ៉ក់អាត់នោះ-តើជារ៉ក់អាត់ទីពីរឬទីបី។ គឺគាត់ត្រូវប្រាកដប្រជា(តារ៉ជ្ជះ)ថាវាជារ៉កអាត់ទីបីហើយបើគាត់ដាក់វាជារ៉ក់អាត់ទីបីគឺគាត់ត្រូវសឡាតមួយរ៉ក់អាត់ទៀតគ្រប់បួនហើយអោយសាឡាមបន្ទាប់មកស៊ូជូតស្ហះវីនិងអោយសាឡាម។

عبدالله بن مسعود ـ رضي الله عنه ـ أن النبي صلى الله عليه وسلّم قال: «إذا شكَّ أحدكم في صلاته فليتحرَّ الصواب فليتم عليه، ثم ليسلم، ثم يسجد سجدتين» هذا لفظ البخاري.

អំពីអាប់ឌុលឡោះពិនម៉ាស្អ៊ូត-រ៉ទីយ៉ល់ឡហ៊ូអាន់ហ៊ូ-ពិតណាស់ណាពី-សល់លុលឡហ៊ូអាឡៃហ៊ីវ៉ាសាល់ឡាំ-បានមានប្រសាសន៍ថា:នៅពេលនរណាម្នាក់មានការសង្ស័យនៅក្នុងសឡាតរបស់គឺត្រូវតារ៉ជ្ជះអោយបានត្រឹមត្រូវរួចហើយបន្តសឡាតអោយបានពេញលេញបន្ទាប់មកអោយសាឡាមក្រោយមកស៊ូជូតពីរដង។

ស្ថានភាពទីពីរ-

គឺត្រូវសម្រេចចិត្តយកមួយក្នុងចំណោមពីរ-ដោយដំណើរការដោយភាពប្រាកដប្រជា-ដែលជាចំនួនតិចបំផុតហើយបន្តសឡាតអោយបានពេញលេញហើយស៊ូជូតស្ហះវីមុនអោយសាឡាមបន្ទាប់មកអោយសាឡាម ។

ឧទាហរណ៍/បុគ្គលម្នាក់គាត់សឡាតអាសុើរ៍-ហើយគាត់ការសង្ស័យនៅរ៉ក់អាត់នោះថាតើជារ៉ក់អាត់ទីពីរឬក៏ទីបី-ហើយគាត់មិនអាចសម្រេចបានថាជារ៉ក់អាត់ទីពរឬទីបីនោះទេ។ហេតុនេះគាត់ត្រូវយកថាជាទីពរី-បន្ទាប់មកគាត់ត្រូវសូត្រតាស្ហាស់ហ៊ូដទីមួយ-ក្រោយមកទៀតត្រូវសឡាតពីររ៉ក់អាត់ទៀតហើយស៊ូជូតស្ហះវីនិងអោយសាឡាម។


 عن أبي سعيد الخدري ـ رضي الله عنه ـ أن النبي صلى الله عليه وسلّم قال: «إذا شكَّ أحدكم في صلاته فلم يدرِ كم صلَّى ثلاثاً أم أربعاً؟ فليطرح الشك وليَبنِ على ما استيقن ثم يسجد سجدتين قبل أن يسلِّم.   رواه مسلم 

មានន័យថា:អំពីអាពីសាអុីតខុតទ្រី-រ៉ទីយ៉ល់ឡហ៊ូអាន់ហ៊ូ-ពិតណាស់ណាពី-សល់លុលឡហ៊ូអាឡៃហ៊ីវ៉ាសាល់ឡាំ-បានមានប្រសាសន៍ថា:នៅពេលនរណាម្នាក់មានការសង្ស័យក្នុងសឡាតរបស់គេដោយមិនដឹងថាតើគេសឡាតបីរឺបួននោះ?ឲ្យ​គាត់​ឈប់​សង្ស័យ ហើយ​សម្អាង​លើ​អ្វី​ដែល​គាត់​ប្រាកដ​នោះ រួច​ធ្វើ​ការស៊ូជូត​ពីរដង មុន​ពេល​គគាត់អោយយ​សាឡាម។


ការសង្ស័យតឹកពៀរ៉តុលអៀសរ៉មពេលអុីម៉ាំរ៉ូកុ

កាលណាមានបុគ្គលម្នាក់មកដល់ហើយអុីម៉ាំកំពុងរ៉ូកុ-ពេលនោះគាត់បានតឹកពៀរ៉តុលអៀសរ៉មដោយគាត់នៅឈរបន្ទាប់មកគាត់រ៉ូកុ-គឺមានបីករណី:

ករណីទីមួយ/ត្រូវប្រាកដប្រជាថា-ពិតណាស់គាត់បានទាន់អុីម៉ាំ-នៅក្នុងរ៉ូកុមុនគាត់ងើបពីរ៉ូកុ-គឺបានទាន់រ៉ក់អាត់នោះដោយគាត់រួចផុតមិនចាំបាច់សូត្រហ្វាតីហះ។

ករណីទីពីរ/ត្រូវប្រាកដប្រជាថា-អុីម៉ាំបានងើបពីរ៉កុមុនពេលគាត់រ៉ូកុ(មិនទាន់)គាត់មិនបានរ៉ក់អាត់ទេ។

ករណីទីបី/បើសិនសង្ស័យថាបើគាត់បានរ៉ូកុទាន់ការរ៉ូកុ-របស់អុីម៉ាំគឺគាត់ទាន់រ៉ក់អាត់-រឺមួយអុីម៉ាំ-ងើបពីរ៉ូកុមុនគាត់គឺគាត់មិនទាន់រ៉ក់អាត់ទេ។គាត់ត្រូវប្រាកដប្រជាមួយក្នុងចំណោមប្រការទាំងពីរ-ហើយយកតាមការប្រាកដប្រជានោះនិងសឡាតបន្តសឡាតរហូតដល់អោយសាឡាមបន្ទាប់មកស៊ូជូតស្ហះវីនិងអោយសាឡាម-លើកលែងតែមិនខកខានអ្វីសោះក្នុងសឡាតគឺមិនបាច់ស៊ូជូតទេ។តែបើមិនប្រកដប្រជាតើមួណាប្រាកដ-ត្រូវធ្វើអោយប្រាកដ(គឺមិនទាន់រ៉ក់អាត់)ហើយគាត់ត្រូវបន្តសឡាតនិងត្រូវស៊ូជូតស្ហះវីបន្ទាប់មកអោយសាឡាម។


អត្ថប្រយោជន៍

បើយើងមានការសង្ស័យនៅក្នុងសឡាត-បន្ទាប់មកគាត់បានធ្វើដោយប្រាកដនិយមឬអ្វីដែលគាត់គិតថាទំនងបំផុតយោងទៅតាមព័ត៌មានលម្អិតដែលបានរៀបរាប់ខាងលើនោះវាច្បាស់ដល់គាត់ថាអ្វីដែលគាត់បានធ្វើស្របតាមការពិតត-ហើយថាមិនមានការកើនឡើង-ឬថយចុះនៅក្នុងការអធិស្ឋានរបស់គាត់-វាត្រូវបានលើកលែងសម្រាប់គាត់ស៊ូជូតស្ហះវី។

ឧទាហរណ៍/បុគ្គលម្នាក់កំពុងសឡាតហើយមន្ទិលសង្ស័យនៅក្នុងរ៉ក់អាត់នោះតើវាជាទីពីរឬទីបី?ហើយគាត់នៅតែមិនច្បាស់ថាមួយណាប្រាកដគឺគាត់ត្រូវតែយកទីពីរហើយបន្តសឡាតរហូតរួចរាល់-បន្ទាប់មកវាច្បាស់ដល់គាត់ថាវាពិតជាទីពីរគឺគាត់មិនចាំបាច់ត្រូវស៊ូជូតស្ហះវីទេដោយម៉ាស្ហាប់ល្បីៗ(ក៏មានមតិមួយទៀតថាត្រូវស៊ូជូតមុនសាឡាម។.



ស៊ូជូតស្ហះវី-ករណីអុីម៉ាំសាឡាតជើម៉ាអះ

កាលណាអុីម៉ាំ-ស៊ូជូតស្ហះវីគឺវ៉ាជិបទៅលើម៉ាក់មុំនិងអ្នកដែលធ្វើតាមត្រូវស៊ូជូតស្ហះវីដែរ។

عن أبي هريرة ـ رضي الله عنه-قال:قال رسول الله صلى الله عليه وسلم 

إنما جُعِلَ الإمامُ ليُؤتَمَّ به فلا تختلِفوا عليه فإذا كبَّر فكبِّروا ولا تكبِّروا حتى يُكبِّرَ وإذا ركع فاركعوا ولا تركعوا حتى يركعَ وإذا قال سمِعَ اللهُ لِمَن حمِده فقولوا ربَّنا ولك الحمدُ وإذا سجد فاسجدوا ولا تسجدوا حتى يسجدَ ، متفق عليه 

មានន័យថា: 

អំពីអាពីហ៊ូរ៉យរ៉ស់-រ៉ទីយ៉ល់ឡហ៊ូអាន់ហ៊ូ-បាននិយាថា-រ៉ស៊ូលុលឡោះ-សល់លុលឡហ៊ូអាឡៃហ៊ីវ៉ាសាល់ឡាំ-បានមានប្រសាសន៍ថា:គេបង្កើតអោយមានអុីម៉ាំដើម្បីអោយគេធ្វើតាម-សូមទាំងអស់គ្នាកុំធ្វើខុសគ្នា-ពេលអុីម៉ាំតឹកពៀរទាំងអស់គ្នាត្រូវតឹកពៀរហើយទាំងអស់គ្នាកុំតឹកពៀររហូតទាល់តែអុីម៉ាំបានតឹកពៀរ-ពេលអុីម៉ាំរ៉ូកុ-ទាំងអស់គ្នាត្រូវរ៉ូកុហើយទាំងអស់គ្នាកុំទាន់រ៉ូកុរហូតទាល់តែអុីម៉ាំបានរ៉ូកុ-ហើយពេលអុីម៉ាំសូត្រ--سمِعَ اللهُ لِمَن حمِده ទាំងអស់គ្នាត្រូវសូត្រថា ربَّنا ولك الحمدُ

ពេលអុីម៉ាំស៊ូជូតទាំងអស់គ្នាត្រូវស៊ូជូតដែរហើយទាំងអស់គ្នាកុំស៊ូជូតទាល់តែអុីម៉ាំបានស៊ូជូត។

.

សូម្បីតែអុីម៉ាំ-ស៊ូជូតមុនសាឡាមរឺក្រោយសាឡាមគឺវ៉ាជិបទៅលើម៉ាក់មុំ-ត្រូវតែធ្វើតាមលើកលែងតែអ្នកតសឡាត(ម៉ើសពូក)ដែលមកសឡាតមិន(ខ្វះ)គឺគាត់់មិនបាច់ត្រូវធ្វើអុីម៉ាំ-ស៊ូជូតស្ហះវីទេ។សម្រាប់ម៉ើសពូក្ខដែលមិនអោយសាឡាមព្រមជាមួយអុីម៉ាំគឺគាត់ត្រូវសងនូវអ្វីដែលខ្វះខាតហើយអោយសាឡាមបន្ទាប់មកស៊ូជូតស្ហះវីនិងអោយសាឡាម។

ឧទាហរណ៍/បុរសម្នាក់បានចូលមកសឡាត-ហើយអុីម៉ាំ-សឡាតនៅរ៉ក់អាត់ចុងក្រោយហើយអុីម៉ាំគឺត្រូវស៊ូជូតស្ហះវីក្រោយពីសាឡាមរួច។នៅពេលដែលអុីម៉ាំអោយសាឡាម។បុរសនោះត្រូវក្រោកឈរសឡាតសងអ្វីដែលខកខានគឺមិនបានស៊ូជូតស្ហះវីជាមួយអុីម៉ាំទេ។ហើយនៅពេលគាត់បានសឡាតសងរួចរាល់គឺគាត់ត្រូវស៊ូជូតក្រោយសាឡាម។ហើយកាលណាម៉ាក់មុំត្រូវស្ហះវីដោយគ្មានអុីមាំ-ហើយមិនបានខកខានចំណុចផ្សេងៗក្នុងសឡាតគឺមិនត្រូវស៊ូជូតទេ។ហើយបើគាត់មានខកខានចំណុចមួយចំនួននៃសឡាតរួចហើយគាត់ស្ហះវីជាមួយអុីម៉ាំ-រឺការសងរបស់គាត់ក្រោយនោះគឺនៅតែត្រូវស្ហះវីទៀតបន្ទាប់ពីសឡាតសងរបស់គាត់មុននឹងសាឡាមរឺក្រោយសាឡាម-នេះបើយោងតាមព័ត៌មានលម្អិតមុន។

ឧទាហរណ៍១/ម៉ាក់មុំភ្លេចសូត្រ«سبحان ربي العظيم» នៅក្នុងរ៉ូកុ ហើយគេមិនបានខកខានអ្វីផ្សេងនៅក្នុងសឡាតគេទេគឺគេមិនចាំបាច់ត្រូវស៊ូជូតស្ហះវីទេ។តែ្បរសិនបើគេខកខានមួយរ៉ក់អាត់ឬច្រើយត្រូវសងវាបន្ទាប់មកស៊ូជូតស្ហះវីមុននឹងសាឡាម។

ឧទាហរណ៍២/ពេលម៉ាក់មុំកំពុងសឡាតហ្ស៊ូហូរ៍-ជាមួយអុីម៉ាំ-នៅពេលអុីម៉ាំក្រោកឈរទៅរ៉ក់អាត់ទីបួន-ម៉ាក់មុំានៅអង្គុយដោយស្មានថានេះជារ៉ក់អាត់ចុងក្រោយ-ហើយនៅពេលគាត់ដឹងថាអុីម៉ាំបានក្រោកឈរគាត់ក៏ក្រោកឈរឡើង។ក្នុងករណីប្រសិនបើគាត់មិនបានខកខានអ្វីផ្សេងទៀតគឺគាត់មិនចាំបាច់ស៊ូជូតស្ហះវីទេតែប្រសិនបើគាត់ខកខានមួយរ៉ក់អាត់ឬច្រើនគាត់ត្រូវសងបន្ថែមរួចអោយសាឡាមបន្ទាប់មកស៊ូជូតស្ហះវីនិងអោយសាឡាមទៀត។ការស៊ូជូតស្ហះវីនេះគឺបណ្តាលមកពីគាត់បានអង្គុយ(ថែម)ពេលអុីម៉ាំកំពុងក្រោកឈរឈានទៅរ៉ក់អាត់ទីបួន។

ចំណាំ/ផ្អែកលើៗអ្វីដែលបានបកស្រាយរហូតមកបានបញ្ជាក់អោយយើងដឹងច្បាស់ថា:ការស៊ូជូតស្ហះវី-ជួនកាលត្រូវស៊ូជូតមុនអោយសាឡាមហើយជួនកាលត្រូវស។ូជូតស្ហះវីក្រោយពីសាឡាមរួច។ 


ស៊ូជូតស្ហះវីមុនសាឡាមមានពីរយ៉ាង

ទីមួយ/ នៅពេលសឡាតខ្វះ 

ដូចដែលបានចែងក្នងហាទីសរបស់ 

عبد الله بن بحينة ـ رضي الله عنه ـ أن النبي صلى الله عليه وسلّم سجد للسهو قبل السلام حين ترك التشهد الأول.

ទីពីរ/ នៅពេលសង្ស័យហើយមិនដឹងមួយណាប្រាកដប្រជា

ដែលមានចែងក្នុងហាទីស

أبي سعيد الخدري ـ رضي الله عنه ـ فيمن شكَّ في صلاته فلم يدر كم صلَّى؟ ثلاثاً أم أربعاً؟ حيث أمره النبي صلى الله عليه وسلّم أن يسجد سجدتين قبل أن يسلم،






ស៊ូជូតស្ហះវីក្រោយពីសាឡាមមានពីរករណី


ទីមួយ/សឡាតលើសចំនួន

ដូចមានចែងក្នុងហាទីស-អាប់ឌុលឡោះពិនម៉ាស្អូដ-នៅពេលណាពីសឡាតហ្ស៊ូហូរ៍ប្រាំរ៉ក់អាត់-ពេលគាត់ដឹងគឺអោយពីអោយសាឡាមហើយ-បន្ទាប់មកគាត់ស៊ូជូតពីរដងនិងអោយសាឡាមដោយមិនមានការស៊ូជូតក្រោយសាឡាមនេះបណ្តាលមកគាត់បានដឹងថាសឡាតលើសក្រោយពីអោយសាឡាមរួច ដូច្នេះហើយវាគឺជាហ៊ូកុមទូទៅ(عموم الحكم) គឺពេលណាសឡាតលើស ចំនួនត្រូវស៊ូជូតស្ហះវីក្រោយពីអោយសាឡាម-សូម្បីគេបានដឹងមុនអោយសាឡាមឬក្រោយអោយសាឡាមក៏ដោយ។(អត្ថន័យហាទីស)

ដូច្នេះដែរ/កាលណាគេអោយសាឡាមមិនពេលសឡាតបានពេញលេញដោយសារការភ្លេចភ្លាំងបន្ទាប់មកគាត់នឹកឃើញវិញហើយគាត់ត្រូវសឡាតសងបង្គ្រប់-ពិតណាស់គាត់បានបន្ថែមសាឡាមនៅពេលគាត់កំពុងសឡាត ដូច្នេះហើយគាត់ត្រូវស៊ូជូតស្ហះវី-ក្រោយពីសាឡាម។

យោងតាមហាទីសរបស់-អាពីហ៊ូរ៉យរ៉ស់-ពេលណាពីសឡាតហ្ស៊ូហូរ៍រឺអាស្ហើរ៍-តែពីររ៉ក់អាត់-ហើយពេលគាត់បានដឹងគាត់បានសឡាតបន្ថែមបង្រ្គប់រួចអោយសាឡាមបន្ទាប់មកស៊ូជូតស្ហះវីនិងអោយសាឡាម។(អត្ថន័យហាទីស)

ទីពីរ/ពេលមានការសង្ស័យគាត់បានច្បាស់ប្រាកដប្រជា(ترجح)មួយក្នុងចំណោមពី -យើងតាមហាទីស-អុីបនូម៉ាស្អ៊ូដ-ណាពីបានប្រើចំពោះអ្នកដែលមានការសង្ស័យនៅក្នុងការសឡាតគឺគាត់ត្រូវតារ៉ជ្ជះដោយប្រាកដប្រជាហើយបន្តសឡាតបន្ទាប់មកអោយសាឡាមនិងស៊ូជូតស្ហះវី។ (អត្ថន័យហាទីស)

បើយើងបញ្ចូលគ្នាគឺមានពីរកន្លែងដែលស៊ូជូតស្ហះវីគឺ-កន្លែងមួយស៊ូតមុនសាឡាម។ហើយកន្លែថមួយទៀតគឺក្រោយពីសាឡាម។

ឧទាហរណ៍/បុគ្គលម្នាក់កំពុងសឡាតហ្ស៊ូហូរ៍-គាត់ក៏បានក្រោកឈរទៅរ៉ក់អាត់ទីបីដោតមិនបានអង្គុយសូត្រតាស្ហាស់ហូដទីមួយ-ហើយគាត់អង្គុយតាស្ហាស់ហូដនៅរ៉ក់អាត់ទីបីគាត់គិតថាទីពីរ,បន្ទាប់មកគាត់នឹកឃើញវិញថាជារ៉ក់អាត់ទីបី។គឺគាត់ត្រូវក្រោកឈរហើយសឡាតរ៉ក់អាត់ទីបួនហើយស៊ូជូតស្ហះវីក្រោយមកអោយសាឡាម។


គួបញ្ជាក់ថា:សម្រាប់បុគ្គលដែលខកតាស្ហាស់ហ៊ូដទីមួយ-គាត់ស៊ូជូតមុនសាឡាមហើយបុគ្គលដែលបានថែមការអង្គុយនៅរ៉ក់អាត់ទីបីគឺគាត់ស៊ូជូតក្រោយសាឡាម។ 



Previous Post Next Post

نموذج الاتصال