الذكر استيقظ من النوم
មានន័យថា: ការសរសើរទាំងឡាយ ចំពោះអល់ឡោះជាម្ចាស់ ដែលបានផ្ដល់ឱ្យយើង នូវជីវិតរស់រាន្ដឡើងវិញ ក្រោយពីការដកយកវា (ជីវិតនៅពេលដេកលក់)ពីយើង ហើយអ្វីៗ នឹងវិលទៅរកទ្រង់វិញ (អល់ឡោះ) ។
-الحَمْدُ لله الذِي عَافَانِي في جَسَدِي ورَدَّ عَلَيَّ رُوحِي، وأَذِنَ لي بِذِكْرهِ*الترمذي 5/ 473 وانظر صحيح الترمذي/144
មានន័យថា: ការសរសើរទាំងឡាយចំពោះអល់ឡោះ ជាអ្នកដែល អនុគ្រោះដល់ខ្ញុំ អោយនៅក្នុងរាងកាយខ្ញុំ និងបានត្រលប់ អោយព្រលឹងខ្ញុំ មកខ្ញុំវិញ និងបានអនុញ្ញាត្តិ អោយខ្ញុំហ្សុីកៀរ នឹករលឹកទៅចំពោះទ្រង់ ។
:" لا إلَهَ إلاَّ الله وحْدَهُ لا شَرِيكَ لَهُ، لَهُ المُلْكُ ولَهُ الحَمْدُ وهُوَ على كلِّ شيءٍ قَدير،سُبْحانَ الله والحَمْدُ لله ولا إله إلا الله والله أكبر ولا حَولَ ولا قُوةَ إلا بالله العلي العظيم " ثم دعا: " اللَّهُمَّ اغْفِرْ لي، غُفِرَ له "، قال الوليد: أو قال: " دعا استُجيبَ لهُ، فإن قام فتوضأَ ثم صَلّى قُبِلَتْ صَلاتُهُ ". الترمذي 5/ 473 وانظر صحيح الترمذي/144
មានន័យថា: គ្មានទេម្ចាស់ផ្សេង ដែលត្រូវគោរពយ៉ាងពិតប្រាកដ គឺមានតែអល់ឡោះមួយគត់ ដោយគ្មានស្ហុីរិក (ពហទេព)នឹងទ្រង់ឡើយ ។ គឺការគ្រប់គ្រង និងការសរសើរ ទាំងឡាយសំរាប់អល់ឡោះ។ អល់ឡោះជាម្ចាស់ ខ្លាំងពូកែលើសអ្វីៗទាំងអស់ ។ សេចក្តីស្អាតស្អំ និង ការកោតសរសើរ គឺសំរាប់អល់ឡោះ ហើយគ្មានទេម្ចាស់ផ្សេង ដែលត្រូវ គោរពប្រតិបត្តិ យ៉ាងពិតប្រាកដ គឺមានតែអល់ឡោះ។ ហើយអល់ឡោះមហាធំធេង ដោយគ្មានកំលាំងពលំ និងអំណាចអ្វីមួយដែលពូកែ គឺមានតែអល់ឡោះមួយគត់ ដ៍មហាខ្ពង់ខ្ពស់និងមហាធំ។ (បើគេសថា:ឱ! អល់ឡោះ សូមទ្រង់លើកលែង ទោសកំហុស អោយខ្ញុំផង , អល់ឡោះ នឹងលើកលែងទោសអោយគេ)។
